ត្រកូល Glazers ត្រៀមទិញខ្សែប្រយុទ្ធឆ្នើមម្នាក់ ដើម្បីលួងចិត្តអ្នកគាំទ្រ Man Utd

បរទេស៖ កាសែតអង់គ្លេស The Sun អះអាងថាក្រុមបិសាចក្រហម Manchester United នឹងត្រៀមកញ្ចប់ទឹកប្រាក់ប្រមាណ ៩០លានផោន ដើម្បីទិញខែ្សប្រយុទ្ធ Harry Kane ពីក្រុមមាន់ខ្នាយមាស Tottenham Hotspur នារដូវក្ដៅខាងមុខនេះដោយត្រកូល Glazers ជឿថាការទិញបានខ្សែប្រយុទ្ធរូបនេះគឺអាចលួងចិត្តនឹងធើ្វឲ្យអ្នកគាំទ្រស្ងប់ចិត្ដឈប់គុំកួនពួកគេតទៅទៀត។
Harry Kane
អំឡុងពេលដែលលោក Avram Glaze ដែលជាសហប្រធានក្លិប Man United កំពុងនៅខាងក្រៅអ្នកយកព័ត៌មានរបស់ Sky Sports បានព្យាយាមសម្ភាសរូបលោកដោយបានបញ្ជាក់ថា «មានអ្វីនិយាយទេទៅដល់អ្នកគាំទ្រ Manchester United? ប្រហែលជាពេលនេះជាឱកាសល្អក្នុងការសុំទោសទៅដល់ពួកគេ»។ យ៉ាងណាក្ដី Glazer បដិសេធមិនព្រមសុំទោស ឬក៏ឆ្លើយតបទៅអ្នកគាំទ្រក្លិប Man Utd អ្វីទាំងអស់ទោះបីជាមានការតវ៉ាដ៏ធំបានកើតឡើងនៅទឹកដី Old Trafford កាលពីថ្ងៃអាទិត្យកន្លងទៅក៏ដោយ៕
អ្នកយកព័ត៌មានរបស់ Sky Sports ជាមួយលោកAvram Glaze