ប្រទេសអូស្ត្រាលីបានជ្រើសរើសកីឡាករ និងកីឡាការិនីប្រដាល់រួចរាល់ សម្រាប់ត្រៀមចូលរួមព្រឹត្តិការណ៍អូឡាំពិក

ស៊ីដនី៖ គណៈកម្មាធិការអូឡាំពិកអូស្ត្រាលីកាលពីថ្ងៃអង្គារបានបញ្ជាក់ថាកីឡាករ និងកីឡាការិនីប្រដាល់ចំនួន ៦ រូបត្រូវបានជ្រើសរើសសម្រាប់ចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកនាទីក្រុងតូក្យូដោយពួកគេទាំងអស់នឹងធ្វើការបង្ហាញខ្លួនជាលើកដំបូងនៅក្នុងព្រឹត្តិការណ៍អូឡាំពិក។កីឡាការិនី Skye Nicolson និង Caitlin Parker នឹងចូលរួមប្រកួតប្រជែងផ្នែកស្ត្រីលើប្រភេទទម្ងន់ស្រាលនិងទម្ងន់មធ្យម ខណៈដែលកីឡាករ Paolo Aokuso, Harry Garside, Justis Huni និងកីឡាករ Alex Winwood នឹងត្រូវចូលរួមប្រកួតផ្នែកប
ប្រធាននៃបេសកកម្មកីឡាអូឡាំពិកអូស្ត្រាលីលោកIan Chesterman
ការជ្រើសរើសនេះបានធ្វើឱ្យចំនួនអត្តពលិកអូឡាំពិកដែលត្រូវបានជ្រើសរើសមានចំនួន ១០២ នាក់ក្នុងចំណោមចំនួនអត្តពលិកដែលរំពឹងទុកគឺ ៤៥០ ទៅ ៤៨០ នាក់។ប្រធាននៃបេសកកម្មកីឡាអូឡាំពិកអូស្ត្រាលីលោក Ian Chesterman បានស្វាគមន៍កីឡាករ-ការិនីប្រដាល់ដែលបានជ្រើសរើស។
កីឡាករនិងកីឡាការនីប្រដាល់ចំនួន ៦ រូប
នៅក្នុងសេចក្តីប្រកាសព័ត៌មានលោកបាននិយាយថា “ពួកគេបានបង្ហាញនូវកម្លាំងនិងការប្តេជ្ញាចិត្តមិនគួរឱ្យជឿដើម្បីត្រៀមខ្លួននិងបន្តធ្វើការឱ្យអស់ពីសមត្ថភាពសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ។ ការជ្រើសរើសរបស់ពួកគេគឺជាការទទួលស្គាល់និងរង្វាន់ដ៏អស្ចារ្យសម្រាប់រយ
រូបតំណាង
កីឡាការនី Caitlin Parker
ប្រភព៖ Xinhua News