មេឃភ្លៀងលាយឡំខ្យល់កន្ត្រាក់ បក់បោករលំផ្ទះពលរដ្ឋចំនួន ៧៤ខ្នងនៅក្រុងប៉ោយប៉ែត

  • ព្រហស្បតិ៍ ០៦ ឧសភា, ២០២១ ១៦:២៣
ខេត្តបន្ទាយមានជ័យ៖ ផ្ទះ​ប្រជាពលរដ្ឋសរុប ៧៤ ខ្នងផ្ទះតួលេខបឋម បាន​ដួល​រលំ​រាប​ដល់​ដី ខណៈពេល​ដែលមាន​ភ្លៀង​ធ្លាក់​គួបផ្សំ​និងខ្យល់កន្រ្តាក់ខ្លាំងកើតឡើង បណ្តាល​ឲ្យ​ដួលរលំ​ផ្ទះ​ពលរដ្ឋ ហេតុការណ៍​គ្រោះធម្មជាតិ​ខាងលើនេះ បាន​កើតឡើង​កាលពី​យប់ ថ្ងៃទី​៥ ខែឧសភាយោងតាម​គណនីហ្វេកប៊ុក Rorn Reth បាន​ឲ្យ​ដឹងថា ភ្លៀង និងខ្យល់កន្រ្តាក់ខ្លាំង បានធ្វើឱ្យប៉ះពាល់ខូចខាតរំលំផ្ទះប្រជាពលរដ្ឋ សរុប ៧៤ ខ្នងផ្ទះតួលេខបឋម ក្នុងនោះមាន៖
  1. សង្កាត់និមិត្ត ៣៤ ខ្នងផ្ទះ
  2. សង្កាត់ផ្សារកណ្តាល ២៣ ខ្នងផ្ទះ
  3. សង្កាត់ប៉ោយប៉ែត ១៦ ខ្នងផ្ទះ
  4. ផ្សារមង្គលប៉ោយប៉ែត ០១ ខ្នង
ចំពោះ​ព័ត៌មាន​លម្អិត​យ៉ាងណា​ទៀត​នោះ​យើង និង​ធ្វើ​សេចក្តី​រាយ​ការ​ការណ៍​ជូន​ជា​បន្តបន្ទាប់​ទៀត​នៅពេល​ក្រោយ​៕
រូបភាព ពីគណនីហ្វេកប៊ុកRorn Reth
រូបភាព ពីគណនីហ្វេកប៊ុក Rorn Reth
រូបភាព ពីគណនីហ្វេកប៊ុក Rorn Reth
គណនីហ្វេកប៊ុក Rorn Reth