បន្ទាន់! សម្តេចតេជោ ហ៊ុន សែន ប្រកាសឲ្យអភិបាលខេត្ត កែសម្រួល សេចក្តីសម្រេចបិទខ្ទប់ខេត្ត ជាប្រញាប់

  • ព្រហស្បតិ៍ ០៦ ឧសភា, ២០២១ ១៦:៤៤
ក្រុងតាខ្មៅ ៖ មុននេះបន្តិច សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសេចក្តីប្រកាស ជាសារសម្លេង ឲ្យអភិបាលខេត្តដែល បានចេញសេចក្តីប្រកាស តម្រូវឲ្យប្រជាជន ឆ្លងកាត់ខេត្តត្រូវធ្វើ ចត្តាឡីស័ក ត្រូវកែសម្រួលឡើងវិញ ជាបន្ទាន់ ដោយករាជរដ្ឋាភិបាល បានសម្រេចបញ្ចប់ ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល និងបិទបញ្ចប់ សម្រាប់ការធ្វើដំណើរឆ្លងខេត្ត រួចរាល់ហើយ ទន្ទឹមនឹងការបិទបញ្ចប់នោះ រាជរដ្ឋាភិបាលបានប្រគល់សិទ្ធិអំណាច ទៅឲ្យអភិបាលខេត្ត រាជធានី ដើម្បីគ្រប់គ្រងសភាពការ តាមការជាក់ជាមួយគ្នានេះ សម្តេចក៏បានបន្តទៀតថា ការធ្វើបែបនេះ ស្មើ ការបិទប្រទេសឡើងវិញ ឧទាហរណ៍ ប្រជាជនត្រូវឆ្លងកាត់ខេត្តនោះ ចាំបាច់ត្រូវធ្វើចត្តាឡីស័កក្នុងខេត្តនោះតែម្តង។ ទន្ទឹមនឹងនេះ សម្តេច បានរឮកទៀតថា យើងត្រូវបន្តគ្រប់គ្រង និងការធ្វើចត្តាឡីស័ក ចំពោះអ្នកដែលសង្ស័យ ដែលមានហានិភ័យ អាចមានវីរុសកូវីដ១៩ ដើម្បីទៅយកសំណាក និងធ្វើចត្តាឡីស័ក ប៉ុន្តែមិនត្រូវធ្វើគ្រប់មនុស្សទាំងអស់នោះទេ បើធ្វើយ៉ាងដូច្នេះ ប្រជាជនហាក់ដូចនៅក្នុងទ្រុងដដែល ។ជាចុងក្រោយ សម្តេចបាន ប្រកាសឲ្យអភិបាលខេត្ត ដែលបានចេញសេចក្តីប្រកាសរួច ត្រូវកែសម្រួលជាបន្ទាន់ ដើម្បីសម្រួលឲ្យមានចរាចរណ៍ សម្រាប់ប្រជាពលរដ្ឋ លើសពីនេះទៅទៀត វារំខានដល់ការរកស៊ី និងការធ្វើស្រែចម្ការរបស់ បងប្អូន ដែលនេះ អាចប៉ះពាល់សេដ្ឋកិច្ចយ៉ាងខ្លាំង មិនតែប៉ុណ្ណោះ សបើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅស្តាប់សារសម្លេង ខាងក្រោមនេះ ៖ប្រភព ៖ FN