ទីតាំងភូមិចំនួន ១៣ នៅក្នុងរាជធានីភ្នំពេញ ដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ ច្រើនជាងគេ

  • ព្រហស្បតិ៍ ០៦ ឧសភា, ២០២១ ១៧:១០
ភ្នំពេញ៖ ផ្អែកលើទិន្ឋិន័យអ្នកឆ្លងនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ បានរកឃើញថាមានភូមិ និងតំបន់ចំនួន ១៣ ដែលមានអ្នកឆ្លងច្រើនជាងគេ នៅក្នុងរាជធានីភ្នំពេញ រួមមាន៖១. ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌ ពោធិ៍សែនជ័យ២. ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌ មានជ័យ៣. ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ៤. ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌ ពោធិ៍សែនជ័យ៥. (កោះពេជ្រ) សង្កាត់ទន្លេបាសាក់ ខណ្ឌ ចំការមន៦. ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌ មានជ័យ៧. ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌ មានជ័យ៨. ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌ ឫស្សីកែវ៩. ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌ ឫស្សីកែវ១០. ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌ ឫស្សីកែវ១១. ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌ ពោធិ៍សែនជ័យ១២. ភូមិ១២ សង្កាត់ទន្លេបាសាក់ ខណ្ឌ ចំការមន១៣.​ ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ ៧មករាក្នុងនោះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ក៏បានអំពាវនាវសូមបងប្អូននៅក្នុងភូមិខាងលើនេះ យកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន ប្រសិនបើ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ​ទាក់ទងទៅលេខ ១១៥ ៕សម្រាប់ព័ត៌មានបន្ថែម និងរហ័ស សូមចុច៖ https://t.me/khmerload
តារាងចំណាត់ថ្នាក់ភូមិ ដែលមានអ្នកឆ្លងកូវីដ១៩ ច្រើន