ប្រទេសក្បែរខាងចិនមួយនេះ កំពុងយកគំរូតាមប្រទេសឥណ្ឌា ក្នុងការឆ្លងវីរុសកូវីដ១៩ លឿនរហ័សនឹកស្មានមិនដល់​

  • ព្រហស្បតិ៍ ០៦ ឧសភា, ២០២១ ១៧:៥៨
នេប៉ាល់៖ ខណៈដែលករណី Covid-19 កំពុងតែរីកសាយមានសន្ទុះយ៉ាងលឿន ស្របពេលដែលមន្ទីរពេទ្យមានអ្នកជំងឺដ៏ចំនួនច្រើនលើសលប់ ដែលនាំឲ្យ នាយករដ្ឋមន្រ្តីនៃប្រទេសនេប៉ាល់ កំពុងស្វះស្វែងសុំជំនួយពីប្រទេសផ្សេងៗ។ការរីករាលដាលយ៉ាងឆាប់រហ័សនៃវីរុសនេះបានបង្កការភ័យខ្លាច និងហានិភ័យដល់ប្រទេសនេប៉ាល់ដែលកំពុងស្ថិតនៅលើមាត់ជ្រោះនៃវិបត្តិមួយដែលកំពុងតែបំផ្លិចបំផ្លាញដូចប្រទេសឥណ្ឌាផងដែរ។ដោយហេតុថា នេប៉ាល់មានប្រព័ន្ធសុខភាពដែលមានភាពទន់ខ្សោយបើធៀបជាមួយប្រទេសឥណ្ឌា និងមានវេជ្ជបណ្ឌិតតិចជាងអ្នកជិតខាងលើខ្លួន ជាមួយអត្រាចាក់វ៉ាក់សាំងទាបជាងប្រទេសជិតខាងខ្លួនផងដែរ ខណៈវិជ្ជមានកូវីដ១៩ ជាច្រើន មិនទាន់ត្រូវបានរកឃើញបន្ថែមទៀត។ព្រឹត្តិការណ៍ប្រមូលផ្តុំជួបជុំមហាជនជាសាធារណៈ រួមទាំងពិធីបុណ្យការជួបជុំនយោបាយនិងពិធីមង្គលការ ត្រូវបានអនុញ្ញាត ដែលនាំមានករណីរីករាលដាល​យ៉ាងលឿនរហ័យ ក្រោយពីមានចំណាត់ការយឺតរបស់រដ្ឋាភិបាលនេប៉ាល់។ជាក់ស្តែង នៅថ្ងៃទី ២៤ ខែមេសា ២០២១នេះ ប្រទេសនេប៉ាល់ បានរាយការណ៍អំពីករណីឆ្លងថ្មីជាង ២.៤០០ ករណី ខណៈអ្នកសារព័ត៍មានជាច្រើននាក់បានប្រមូលផ្តុំនៅជុំវិញ នាយករដ្ឋមន្រ្តីនេប៉ាល់  KP Sharma Oli នៅពេលដែលគាត់បានសម្ពោធអគារ ដារ៉ាហារ៉ាថ្មីដើម្បីជំនួសប៉មមួយដែលត្រូវបានបំផ្លាញនៅក្នុងការរញ្ជួយដីដ៏សាហាវកាលពីឆ្នាំ ២០១៥ ។៥ ថ្ងៃក្រោយមកគឺនៅថ្ងៃទី ២៩ ខែមេសា នៅពេលដែលករណីប្រចាំថ្ងៃបានកើនឡើងទ្វេដងដល់ជាង ៤៨០០ករណីរដ្ឋាភិបាលបានដាក់ចេញនូវវិធានការបិទខ្ទប់រដ្ឋធានី រយៈពេល ២ សប្តាហ៍។ នៅថ្ងៃបន្ទាប់ក្រសួងសុខាភិបាល បានអះអាងថា ចំនួនអ្នកឆ្លងវីរុសកូវីដ១៩ មានចំនួនដ៏ច្រើនលើសលប់។ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី ៣០ ខែមេសាថា ដោយសារចំនួននៃការឆ្លងបានកើនឡើងហួសពីការគ្រប់គ្រងនៃប្រព័ន្ធសុខាភិបាល វាបានក្លាយជាការលំបាកក្នុងការផ្តល់គ្រែមន្ទីរពេទ្យសម្រាប់ការថែទាំ។ជាមួយគ្នានោះដែរ នាយករដ្ឋមន្ត្រីប្រទេសនេះ បាននិយាយកាលពីថ្ងៃច័ន្ទថា វីរុសនេះបានផ្ទុះឡើងយ៉ាងរហ័សនៅក្នុងប្រទេសនេប៉ាល់ ទោះបីមានការខិតខំប្រឹងប្រែងពីសំណាក់រដ្ឋាភិបាលយ៉ាងណាក្តី។ដោយឡែក យោងតាមការបញ្ជាក់ពី លោក Samir Adhikari អ្នកនាំពាក្យក្រសួងសុខាភិបាលរបស់ប្រទេសនេប៉ាល់បាននិយាយថា៖ នៅពេលនេះ ស្ថានភាពកាន់តែអាក្រក់ទៅ ៗ ពីមួយថ្ងៃទៅមួយថ្ងៃ ហើយវាអាចនឹងរគ្រប់គ្រងលែងជាប់នាពេលអនាគត។ទោះបីជាប្រទេសនេប៉ាល់បានរឹតបន្តឹងព្រំដែននិងបិទខ្ទប់ ( Lockdown) នៅក្នុងតំបន់ដែលរងគ្រោះខ្លាំងបំផុតរបស់ខ្លួនដោយសារវីរុសកូវីដ១៩ រួមទាំងរដ្ឋធានីក៏ដោយ ក៏មានការភ័យខ្លាចថាវិធានការទាំងនេះ នៅតែមិនអាចទប់ការឆ្លងបាននោះទេ ខណៈដែលវីរុសកូវីដ១៩​ បានរាលដាលពាសពេញរដ្ឋធានី Kathmanduនិងសូម្បីតែភ្នំ Everest។គិតមកទល់ពេលនេះ ប្រទេសនេប៉ាល់ មានចំនួនអ្នកឆ្លងវីរុសកូវីដ១៩ សរុបចំនួន ៣៥៩,៦១០ ករណី អ្នកស្លាប់ដោយសារវីរុសកូវីដ១៩ មានចំនួន ៣,៤៧៥​ នាក់ និង អ្នកជាសះស្បើយ ២៨៩,៧៨៣ នាក់៕ ប្រភព: CNN
ប្រជាជននេប៉ាល់ ជួបជុំគ្នាប្រារព្ធពិធីសាសនា នៅថ្ងៃទី១០ ខែមេសា ២០២១
ការជួបជុំមួយរបស់នាយករដ្ឋមន្រ្តីនេប៉ាល់ សម្ភោធអគារថ្មី នៅថ្ងៃទី២៤ ខែមេសា ២០២១
ប្រជាជននេប៉ាល់នាំគ្នាសម្រុកចំណតឡានក្រុងមុនពេលការបិទខ្ទប់ទីក្រុង
ប្រជាជននេប៉ាល់តំរង់ជួរចាំចាក់វ៉ាក់សាំង
សាកសពស្លាប់ដោយសារកូវីដ១៩ ត្រូវបានបូជានៅនេប៉ាល់