មិន​អាចយំឲ្យខ្លាំងៗ​ដូចក្មេងបាន! ៣ ចំណុចដែលធ្វើឲ្យ «មនុស្សធំ» តូចចិត្ត ហើយចង់ប្រែ​មក​ជា​កូន​​ក្មេង​​វិញ​

កុមារភាពជាវ័យមួយដែល សប្បាយរីករាយជាទីបំផុត ពីព្រោះយើងមិនដែលគិតច្រើន គ្រាន់តែធ្វើអីដែល​នាំឲ្យ​យើង​សប្បាយចិត្ត ហើយរាល់ពេលគេងក៏មិនចេះគិតខ្វល់ពីរឿងអីច្រើនដែរ។ ក៏ប៉ុន្តែនៅ មានរឿងមួយដែលគួរឲ្យកត់​សម្គាល់​នោះគឺជា "កាលពីនៅក្មេង មនុស្សច្រើនមែនទែន តែងតែចង់អោយខ្លួនឯង ឆាប់ធំហើយនិងអាចធ្វើរឿង​ជាច្រើនដើម្បីគ្រួសារ ឬសម្រាប់ខ្លួនឯងឲ្យបានជាដើម"។ តែថាអ្វីៗមិនល្អដូចការគិតរបស់យើងកាលពីកុមារភាពទេ ខាងក្រោមនេះជា រឿងទាំង ៣ ដែលធ្វើឲ្យមនុស្សនៅ​ពេល​ធំឡើងហើយ ចង់ប្រែមកជាក្មេងវិញប្រសើរជាង៖ រឿងទី១៖ ពេលឈឺ មិនអាចយំឲ្យខ្លាំងៗ ដូចក្មេងបានទេ
ពេលឈឺ មិនអាចយំឲ្យខ្លាំងៗ ដូចក្មេង បានទេ
 កាលពីនៅក្មេង យើងមើលមកមនុស្សធំឃើញថាពួកគាត់គឺ"អាស្ចារ្យណាស់" នេះហើយបាននាំចិត្តឲ្យក្មេងៗ​ចង់ក្លាយ​ជាមនុស្សធំ ព្រោះឃើញមនុស្សធំធ្វើអ្វីៗបានច្រើននិងតែងតែសប្បាយ។  ប៉ុន្តែពេលធំឡើង ទើបដឹងថា ​មនុស្សធំគួរឲ្យអាណិតណាស់ ពេលឈឺ មិនអាចយំឲ្យខ្លាំងៗបានទេ ពេលហត់ក៏មិនអាចរអ៊ូ ព្រោះរអ៊ូហើយក៏មិន​បាត់ហត់ដែរ។រឿងទី២ ​៖ មនុស្សធំជួប បញ្ហាកាន់តែច្រើនក្នុងជីវិត
មនុស្សធំជួប បញ្ហាកាន់តែច្រើនក្នុងជីវិត
កាលពីនៅក្មេង ទោះមានបញ្ហាអ្វីក៏ដោយ ក៏តែងតែរកគេឱ្យមកជួយនិងតែងតែប្រាប់គេគ្រប់គ្នាអំពីទុក្ខ​លំបាក​របស់ខ្លួនបាន។​ ប៉ុន្តែពេលធំឡើង ពេលមនុស្សធំជួប បញ្ហាកាន់តែច្រើននិងកាន់តែពិបាកចិត្ត ពួកគេបែរជាកាន់តែ​នៅស្ងៀមស្ងាត់ ហើយមិនចង់ឱ្យនរណាដឹងពីអ្វីទាំងអស់ សុំចិត្តសម្ងំដោះស្រាយវាតែម្នាក់ឯង។ រឿងទី​៣ ៖ ជោគជ័យគឺមិនស្រួលដូចការនិយាយរបស់យើងនោះទេ
ជោគជ័យគឺមិនស្រួលដូចការនិយាយរបស់យើងនោះទេ
កាលពីពេលនៅក្មេង តែងតែនិយាយថា "នៅពេលដែលខ្លួនធំឡើងនឹងខំប្រឹងធ្វើរឿងអ្វីមួយឱ្យបានជោគជ័យ ឬធ្វើរឿង​ដែលខ្លួនឯងស្រឡាញ់ឱ្យបានសម្រេច"។ ប៉ុន្តែពេលធំឡើង ទើបដឹងថាការធ្វើរឿងអ្វីមួយឱ្យបានជោគជ័យ​គឺមិន​ស្រួលដូចការនិយាយរបស់យើងនោះទេ ព្រោះថា ទម្រាំបានជោគជ័យយើងត្រូវហែលឆ្លងព្យុះភ្លៀងជាច្រើន​រាប់​មិន​អស់ជាមុនសិន៕