មនុស្សស្រីភ្លេចអ្វី ក៏ភ្លេចទៅ តែមិនត្រូវភ្លេចដាស់តឿនខ្លួនឯង ឱ្យធ្វើរឿងទាំងនេះទេ

យល់ដឹង៖ សេចក្តីសុខរបស់មនុស្ស វាមិនមែនចេះតែកើតមានឡើងឡើយ ប្រសិនបើមនុស្ស មិនចេះស្វែងរកវាយកមកដាក់ខ្លួន ដោយខ្លួនឯង ដូច្នេះហើយ បើចង់ឱ្យខ្លួនឯងមានក្តីសុខ មនុស្សម្នាក់ៗត្រូវតែចេះប្រឹងប្រែង ធ្វើរឿងល្អៗ និងចេះដាស់តឿនខ្លួនឯង ឱ្យធ្វើតែរឿងត្រឹមត្រូវ។ជាពិសេស ចំពោះមនុស្សស្រី ប្រសិនបើចង់បានជីវិត ដែលមានក្តីសុខ អ្នកគួរតែកុំភ្លេច ក្នុងការប្រាប់ខ្លួនឯង ឱ្យធ្វើរឿងមួយចំនួនឱ្យសោះ ជាងនេះទៅទៀត អ្នកអាចភ្លេចអ្វី ក៏ភ្លេចទៅ តែដាច់ខាតមិនត្រូវភ្លេច ធ្វើរឿងមួយចំនួនដែលមានរៀបរាប់ នៅខាងក្រោមនេះទេ។មនុស្សស្រីភ្លេចអ្វី ក៏ភ្លេចទៅ តែមិនត្រូវភ្លេចដាស់តឿនខ្លួនឯង ឱ្យធ្វើរឿងទាំងនេះទេ៖១. ថែរក្សាសុខភាពផ្លូវកាយ និងផ្លូវចិត្តឱ្យបានល្អ
រូបតំណាង
អាចភ្លេចអ្វីក៏ភ្លេចទៅ តែដាច់ខាត មនុស្សស្រីមិនត្រូវភ្លេចមើលថែសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ខ្លួនឯងទេ ព្រោះថារឿងទាំងពីរនេះ វាជារឿងដែលចាំបាច់បំផុត ដើម្បីធ្វើឱ្យជីវិតរបស់មនុស្សស្រី មានក្តីសុខពិតប្រាកដ។ ហេតុនេះហើយ ការដាស់តឿនឱ្យខ្លួនឯង ចាប់អារម្មណ៍ និងខ្វាយខ្វល់ពីសុខភាពផ្លូវកាយ និងផ្លូវចិត្តខ្លួនឯងនេះ វាគឺជារឿងដែលល្អបំផុត ដែលមនុស្សស្រីគ្រប់រូបគួរតែធ្វើ។២. ធ្វើល្អជាមួយនឹងមនុស្សជុំវិញខ្លួន
រូបតំណាង
មនុស្សស្រីត្រូវចងចាំថា គ្មានអ្វីដែលអាចយកឈ្នះចិត្តមនុស្សបាន ក្រៅពីអំពើល្អទេ បើទោះបីជាថ្ងៃនេះ មានមនុស្សមួយចំនួន មិនបានមើលឃើញ ពីអំពើល្អដែលអ្នកបានសាងក៏ដោយ ក៏គង់តែមានថ្ងៃ ដែលគេមើលឃើញ ពីអំពើល្អរបស់អ្នកទេ ហេតុនេះហើយ មនុស្សស្រីត្រូវដាស់តឿនខ្លួនឯងជានិច្ច ឱ្យប្រកាន់ខ្ជាប់ ធ្វើតែអំពើល្អ ជាមួយនឹងមនុស្សជុំវិញខ្លួនឱ្យបានច្រើន។៣. ស្រលាញ់ខ្លួន​ឯងឱ្យបានច្រើនៗ
រូបតំណាង
នៅលើលោកនេះ ក្រៅពីឪពុកម្តាយអ្នក គឺគ្មានអ្នកណា ដែលស្រលាញ់អ្នក ខ្លាំងជាងពួកគាត់ទេ ម្យ៉ាងវិញ អ្នកក៏មិនអាច ចាំឱ្យពួកគាត់ស្រលាញ់អ្នក បានរហូតដែរ ព្រោះពួកគាត់ ក៏មិនអាចរស់នៅជាមួយ អ្នកបានរហូតដែរ។ ដូច្នេះហើយ ប្រសិនបើអត់ពីពួកគាត់ទៅ ច្បាស់ណាស់ ថានឹងគ្មាននរណាម្នាក់ ដែលស្រលាញ់អ្នកខ្លាំងឡើយ ហេតុនេះហើយ បានជាអ្វីដែលអ្នកត្រូវធ្វើ និងមិនគួរភ្លេច ក្នុងការដាស់តឿនខ្លួនឯងនោះ គឺការស្រលាញ់ខ្លួនឯង ឱ្យបានច្រើនៗ នោះអ្នកនឹងអាចរកឃើញ ក្តីសុខពិតប្រាកដ។៤. ត្រូវធ្វើជាខ្លួនឯងពិតប្រាកដ
រូបតំណាង
មនុស្សយើងម្នាក់ៗកើតមក គឺសុទ្ធសឹងតែមានភាពជាខ្លួនឯង ហើយបើទោះបីជាអ្នក ប្រឹងប្រែងព្យាយាមផ្លាស់ប្តូរខ្លួនឯង ឱ្យល្អដូចជាអ្នកដទៃ ប៉ុណ្ណាក៏ដោយ ក៏អ្នកនៅតែមិនអាចល្អ បានដូចជាអ្នកដទៃដែរ។ ម្យ៉ាងវិញ មានតែការធ្វើជាខ្លួនឯងពិតប្រាកដទេ ទើបអាចឱ្យអ្នក បានបង្ហាញនូវអ្វី ដែលជាខ្លួនឯង ដែលអ្នកដទៃគ្មាន ​នាពេលនោះហើយ ​អ្នកនឹងបានដឹងពីគុណតម្លៃ ក៏ដូចជាភាពអស្ចារ្យរបស់ខ្លួនឯង ដែលអ្នកដទៃ មិនអាចធ្វើបាន ដូចជាអ្នក៕