រឹតតែអស្ចារ្យ ជាមួយនឹងការរចនាម៉ូតថ្មី របស់រថយន្តដឹកទំនិញ ISUZU!

ភ្នំពេញ៖ អស់រយះពេល​ ១២​ឆ្នាំមកហើយ ដែលរថយន្តដឹកទំនិញអ៊ីស៊ូហ្ស៊ុ (ISUZU) មានវត្តមាននៅលើទីផ្សាររបស់ប្រទេសកម្ពុជា ហើយយើងក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងក្លា ពីសំណាក់ក្រុមហ៊ុនធំៗ​ សម្រាប់បំរើអាជីវកម្ម និងរបបប្រចាំថ្ងៃផងដែរ។ សូមបញ្ចាក់ថា រថយន្តដឹកទំនិញអ៊ីស៊ូហ្ស៊ុ (ISUZU) ត្រូវបាននាំចូលពីប្រទេសជប៉ុនដោយផ្ទាល់។​ 
រថយន្តដឹកទំនិញ ISUZU N-Series 2021
សម្រាប់ឆ្នាំ ២០២១នេះ​ រថយន្ដដឹកទំនិញ  អ៊ីស៊ូហ្ស៊ុ​ ​(ISUZU) ត្រូវបានផ្លាស់ប្ដូរការរចនាម៉ូតថ្មី ដែលធ្វើឲ្យរថយន្ដដឹកទំនិញ ​រឹតតែមានភាពសម្បូរបែប​​ មានរាងមាំ ហាប់ និងទាក់ទាញ​ ថែមទាំងផ្តល់អត្ថប្រយោជន៍ច្រើនជាងមុន។ ការផ្លាស់ប្តូរទាំងនោះមានដូចខាងក្រោម៖១. ការផ្លាស់ប្តូរប៉ាណាមុខថ្មីស្រឡាង​​​​​​​​ការរចនាថ្មីនេះ ធ្វើអោយខ្យល់អាចឆ្លងកាត់ម៉ាស៊ីនបានកាន់តែច្រើន មិនងាយឡើងកម្តៅ ធ្វើឲ្យវាមានសន្ទុះល្អខ្លាំង និងស៊ីប្រេងកាន់តែតិច មិនថាយើងធ្វើការបើកបរយូរយ៉ាងណាក៍ដោយ ។ 
រថយន្តដឹកទំនិញ ISUZU N-Series 2021
រថយន្តដឹកទំនិញ ISUZU N-Series 2021
២. ការឌីហ្សាញពង់ចង្កូតថ្មី​​​​ ចំពោះពង់ចង្កូតថ្មីនេះ មានទំហំធំជាងមុន ហើយសាច់ចង្កូតរាងគ្រើមជាងមុនដែលធ្វើឲ្យអ្នកបើកបរមិនរអិលដៃ ពេលបត់ ឬជែង។ 
រថយន្តដឹកទំនិញ ISUZU N-Series 2021
៣. ការអភិវឌ្ឃន៍ម៉ាស៊ីនថ្មីម៉ាស៊ីនថ្មីរបស់រថយន្តដឹកទំនិញ អ៊ីស៊ូហ្ស៊ុ (ISUZU)​​ មានទំហំតូចជាងមុន ១០% សំឡេងរឹតតែស្ងាត់ជាងមុន ជួយកាត់បន្ថយចំណាយប្រចាំថ្ងៃ ក៏ប៉ុន្តែវានៅតែរក្សារកម្លាំងថាមពលខ្លាំងដូចមុន។ 
រថយន្តដឹកទំនិញ ISUZU N-Series 2021
សូមអញ្ចើញមកមើលដោយផ្ទាល់នៅអគារតាំងបង្ហាញរបស់ក្រុមហ៊ុន​ ខេ (ខេមបូឌា) ដែលមានទីតាំងនៅតាមបណ្តោយផ្លូវ វេងស្រេង ជាប់រោងចក្រផលិតម៉ូតូហុងដា៕ ​
រថយន្តដឹកទំនិញ ISUZU N-Series 2021

ពត៍មានលម្អិតសូមទំនាក់ទំនងមកកាន់: 023 901 368/ 012 858 013 ឬ Facebook Page: Isuzu Trucks Cambodia.