រឿង៣យ៉ាង ដែលមនុស្សស្រីគ្មានថ្ងៃអាចបានដឹងពីមនុស្សប្រុស ប្រសិនបើគេមិនប្រាប់អ្នក

យល់ដឹង៖ មានរឿងមួយចំនួន មនុស្សស្រីគឺគ្មានថ្ងៃនឹងអាចបានដឹង និងគ្មានថ្ងៃដែលអាចយល់ ពីមនុស្សប្រុសបានឡើយ ប្រសិនបើមនុស្សប្រុសមិនប្រាប់ ម្យ៉ាងវិញ ចំពោះមនុស្សប្រុសគឺពួកគេមិនងាយបង្ហាញអារម្មណ៍ ឬសកម្មភាពអ្វីមួយ ងាយឱ្យមនុស្សស្រីបានដឹងឡើយ បើសិនជាពួកគេមិនចង់ប្រាប់ឱ្យបានដឹង។ហេតុនេះហើយ ប្រសិនបើមនុស្សស្រី ចង់ដឹងរឿងរ៉ាវមួយចំនួន ដែលមនុស្សប្រុសមិនចង់ប្រាប់នោះ អ្នកគួរតែព្យាយាម សង្កេតឬសួរនាំឱ្យបានច្រើន ព្រោះរឿងទាំងអស់នោះ មនុស្សប្រុសមិនចូលចិត្តឱ្យមនុស្សស្រីបានដឹងឡើយ ដោយសារតែពួកគេគិតថា វាគឺជាភាពទន់ជ្រាយរបស់ពួកគេ។រឿង៣យ៉ាង ដែលមនុស្សស្រីគ្មានថ្ងៃអាចបានដឹងពីមនុស្សប្រុស ប្រសិនបើគេមិនប្រាប់អ្នក៖១. គេក៏ចង់ឱ្យមនុស្សស្រីដែលគេស្រលាញ់​ មានការសរសើរចំពោះគេដែរ
រូបតំណាង
អ្នកណាថាមនុស្សប្រុស មិនចូលចិត្តការសរសើរនោះ? ជាទូទៅ មនុស្សប្រុសក៏ដូចជាមនុស្សស្រីដែរ គឺពួកគេក៏ត្រូវការការសរសើរដែរ ជាពិសេសការសរសើរចេញពីមាត់ មនុស្សដែលពួកគេស្រលាញ់ គ្រាន់តែមនុស្សប្រុស ខុសពីមនុស្សស្រីត្រង់ថា ពួកគេមិនចូលចិត្តបញ្ចេញសកម្មភាព ថាពួកគេត្រូវការការសរសើរពីគូស្នេហ៍ ដូចជាមនុស្សស្រីឡើយ។ ហេតុនេះហើយ ទើបធ្វើឱ្យមនុស្សស្រីមិនអាចបានដឹងទេថា មនុស្សប្រុសក៏ត្រូវការការសរសើរចេញ ពីមាត់មនុស្សដែលពួកគេស្រលាញ់ ដូចជាមនុស្សស្រីដែរ។២. គេមានអារម្មណ៍មិនល្អនៅពេលដែលដឹងថាមិត្តស្រីគេ និយាយពីក្រោយខ្នង
រូបតំណាង
បើទោះបីជាមនុស្សស្រី និយាយល្អក៏ដោយ ក៏មនុស្សប្រុសនៅតែមានអារម្មណ៍មិនល្អ នៅពេលដែលដឹងថា មិត្តស្រីរបស់ពួកគេ និយាយពីក្រោយខ្ខងគេនោះ ជាពិសេសនៅពេលដែលមិត្តស្រីគេ និយាយរឿងគេ ប្រាប់ដល់មិត្តភក្តិ មិនថាវាជារឿង ដែលល្អឬអាក្រក់នោះទេ តែវាបានធ្វើឱ្យមនុស្សប្រុស មានអារម្មណ៍មិនល្អជាខ្លាំង។ ហេតុនេះហើយ មនុស្សស្រីគួរតែដឹងពីចំណុចនេះ ម្យ៉ាងវិញទៀត កុំនិយាយពីរឿងមិត្តប្រុសរបស់ខ្លួន ទៅប្រាប់មិត្តភក្តិទៀត មិនថាជារឿងល្អក៏ដោយ។៣. គេក៏ចេះអន់ចិត្ត និងចង់ឱ្យមនុស្សស្រីលួងលោមដែរ
រូបតំណាង
មិនមែនមានតែមនុស្សស្រីទេ ដែលចេះអន់ចិត្ត និងត្រូវការឱ្យគូស្នេហ៍ មកលួងលោមខ្លួននោះ ចំពោះមនុស្សប្រុស ពួកគេក៏ត្រូវការដូចគ្នា គ្រាន់តែមនុស្សប្រុស មិនចេះទាមទារពីមនុស្សស្រី ដែលខ្លួនស្រលាញ់តែប៉ុណ្ណោះ ដូច្នេះហើយ ទើបធ្វើឱ្យមនុស្សស្រី មិនសូវបានដឹងទេថា មនុស្សប្រុសក៏ចេះអន់ចិត្ត និងត្រូវការឱ្យមនុស្សស្រី ដែលពួកគេស្រលាញ់ មកលួងលោម ដូចជាមនុស្សស្រីត្រូវការដែរ។ អញ្ចឹងហើយ ចំពោះរឿងនេះ ប្រសិនបើមនុស្សប្រុស មិនប្រាប់ទេនោះ មនុស្សស្រីច្បាស់ជាគ្មានថ្ងៃ ដែលអាចបានដឹងទេថា មនុស្សប្រុសក៏ត្រូវការការលួងលោមចិត្ត ដូចជាមនុស្សស្រីដែរ៕