ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង!

  • អង្គារ ០៧ កញ្ញា, ២០២១ ១០:៤៩
បើ​និយាយ​ដល់​ផ្លែ​ឈើ​គ្នា​យើង​មួយ​ចំនួន​តែង​គិត​ដល់​រសជាតិ​ដ៏​ផ្អែម​របស់​វា ហើយ​ប្រហែលជា​មិន​សូវ​ចាប់​អារម្មណ៍​​ពី​អត្ថប្រយោជន៍ជាក់​លាក់​​​នៃ​ផ្លែ​ឈើ​នីមួយៗ​ប៉ុន្មាន​ទេ​។ ក្នុង​អត្ថបទ​នេះ​យើង​និង​លើក​យក​ផ្លែ​ឈើ​៨​មុខ​ មក​និយាយ​ដោយ​សុទ្ធ​សឹង​តែ​​ល្អ​សម្រាប់​សុខភាព​បេះដូង

១.ប្លូបឺរី​

ផ្លែ​ប៊្លូប៊ឺរី​មាន​រសជាតិ​ឆ្ងាញ់​ហើយ​ថែម​ទាំង​សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​អាច​បន្ថយ​សម្ពាធ​ឈាម​ និង​ការ​រីក​សរសៃឈាម។ ការ​ញ៉ាំ​​ផ្លែ​ប៊្លូបឺរី​​ក្នុង​បរិមាណ​ប្រហែល​មួយ​កែវ​ អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​​ជំងឺ​សរសៃ​ឈាម​បេះដូង។ យើង​ក៏​​អាច​យកផ្លែ​ឈើ​មួយ​ប្រភេទ​នេះ​​មក​ច្នៃ​ជា​ភេសជ្ជៈ​បាន​ផង​ដែរ​។

២.ផ្លែ​ក្រូចថ្លុង

ផ្លែ​ក្រូចថ្លុង​មាន​ផ្ទុក​សារ​ជាតិ flavonoids ខ្ពស់​ដែល​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​គ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល។ ក្រូច​ថ្លុង​​ក៏​មាន​បរិមាណ​វីតាមីន C ខ្ពស់​អាច​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ផង​ដែរ។ ក្រូច​ប្រភេទ នេះ ​ក៏​ជា​ផ្លែ​ឈើ​ដ៏​ល្អ​ឥត​ខ្ចោះ​សម្រាប់​ញ៉ាំ​​ជា​មួយ​អាហារផង​ដែរ​។

៣.ផ្លែ​ប៊ឺរ

ពពួក​ផ្លែ​ប៊ឺរ​ គឺ​ជា​ផ្លែ​ឈើ​ដែល​ល្អ​សម្រាប់​សុខភាព​ និង​មាន​រសជាតិ​ឆ្ងាញ់ ហើយ​វា​ក៏​សម្បូរ​ទៅ​ដោយ​សារធាតុ​ខ្លាញ់​មិន​ឆ្អែត​​អាច​កាត់​បន្ថយ​កូលេស្តេរ៉ូល​ ​ដែល​កូលេស្តេរ៉ូល​នេះអាច​បណ្ដាល​ឲ្យ​មាន​ជំងឺ​បេះដូង។

៤.ផ្លែ​ទទឹម

ផ្លែទទឹម​ជា​ប្រភេទ​ផ្លែ​ឈើ​ដែល​មាន​រសជាតិ​ផ្អែម​ និង​ពោរ​ពេញ​ទៅ​ដោយ​សារធាតុ polyphenols ​ជួយ​ដល់​​សរសៃ​ឈាម​ និង​បេះដូង​​ឲ្យ​មាន​សុខភាព​ល្អ។ ការ​ញ៉ាំ​​ទឹក​ផ្លែ​ទទឹម​ជា​ប្រចាំ​វា​ជួយ​កាត់​បន្ថយ​កម្រិត​សម្ពាធ​ឈាម។

៥.ផ្លែ​ក្រូច

គ្នា​យើង​ច្បាស់​ជា​គិត​ថា​ផ្លែ​ក្រូច​អាច​ជួយ​ប្រឆាំង​ជា​មួយ​ជំងឺ​ផ្ដាសាយ​តែ​មួយ​មុខ​ទេ​ដោយ​សារ​តែ​វា​មាន​វីតាមីន A B6 និង C តែ​ក្រូច​ក៏​ជួយ​ដល់​សុខភាព​បេះដូង​​ដោយ​សារ​តែ​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ ​ប៉ូតាស្យូម​ និងcholine។ ប៉ូតាស្យូម​​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​សរសៃ​ឈាម​បេះដូង​​របស់​យើង។

៦.ផ្លែ​គីវី

ជា​ផ្លែ​ឈើ​ដែល​សំបូរ​ទៅ​ដោយ​វីតាមីន C និងE ព្រម​ទាំង​ជា​ប្រភព​របប​អាហារ​មាន​ជាតិ​សរសៃ​ផង​ដែរ។ ជា​ទូទៅ​អាហារ​ដែល​មាន​ជាតិ​សរសៃ​ខ្ពស់​អាច​ធ្វើ​ឱ្យ​យើង​ឆ្អែត​បាន​យូរ​ និង​ជួយ​ដល់​ការ​គ្រប់​គ្រង​សម្ពាធ​ឈាម កូឡេស្តេរ៉ូល និង​ជាតិ​ស្ករ​ក្នុង​ឈាម។

៧.ផ្លែ​ប៉ោម

ផ្លែ​ប៉ោម​គឺ​ជា​ផ្លែ​ឈើ​ដែល​មាន​សារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម វីតាមីន សម្បូរ​ជាតិ​សរសៃ និង​សារ​ធាតុ​ចិញ្ចឹម​ផ្សេងៗ​ជា​ច្រើន​ និង​មាន​អត្ថ​ប្រយោជន៍​ចំពោះ​សុខភាព​បេះដូង។

៨.ក្រូច​ឆ្មា

​ក្រូចឆ្មា ​មាន​រសជាតិ​ជូរ ប៉ុន្តែ​វា​មាន​អត្ថប្រយោជន៍​មិន​ចាញ់​ក្រូច​ផ្សេង​ៗដែរ ​ដោយ​សារ​តែ​សម្បូរ​ទៅ​ដោយ​វីតាមីន C និងអាច​​ជួយ​​កាត់​បន្ថយ​សម្ពាធ​ឈាម​ ធ្វើ​ឲ្យ​បេះដូង​មាន​សុខភាព​ល្អ។ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet