ចំនួននៃការកុម្ម៉ង់មុនហក់ឡើងខ្ពស់ ធ្វើឲ្យស្តុក Pre-order អស់មុនកំណត់ និងការមកយក Galaxy Z Fold3 | Galaxy Z Flip3 5G ច្រើនហួសពីការរំពឹងទុក

ភ្នំពេញ៖ ថាដូចទឹកបាក់ទំនប់អ៊ីចឹង! លើកនេះ គឺជាកំពូលជោគជ័យដ៏អស្ចារ្យ និងជាទីមោទនបំផុតមួយទៀតប្រចាំសករាជថ្មីឆ្នាំ ២០២១ នៃស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold3 | Galaxy Z Flip3 5G របស់ក្រុមហ៊ុន សាមសុង ដែលបានបំបែកកំណត់ត្រាថ្មី នៃចំនួនកុម្ម៉ង់មុនដ៏ច្រើនលើសលប់ មិនថាប្រទេសកម្ពុជាក៏ដូចជាពិភពលោកផងដែរ។ ដូចដែលអតិថិជន សាមសុង ទូទាំងប្រទេសបានដឹងហើយថាចាប់ពីថ្ងៃទី ០៣-០៩ ខែកញ្ញា ឆ្នាំ២០២១ នេះ គឺជាពេលវេលាដែលអតិថិជនទាំងអស់ ដែលបានធ្វើការកុម្ម៉ង់ទិញទុកមុននូវ Galaxy Z Fold3 | Galaxy Z Flip3 5G អញ្ជើញមកយកទូរស័ព្ទ (Pick up) ដែលខ្លួនស្រឡាញ់ពេញបេះដូង។ 
ស្មាតហ្វូនអេក្រង់បត់Galaxy Z Fold3 | Galaxy Z Flip3 5G
ប៉ុន្តែអ្វីដែលក្រុមហ៊ុន ដេប៉ូចែកចាយ និងហាងលក់ផលិតផល សាមសុង ផ្លូវការទូទាំងប្រទេសនឹកស្មានមិនដល់នោះគឺ ចំនួននៃការកុម្ម៉ង់ទុកមុន និងចំនួនអតិថិជនដែលអញ្ជើញមកយកទូរស័ព្ទនៅតាមបណ្តាហាងចែកចាយផលិតផល សាមសុង ផ្លូវការទូទាំងរាជធានី ខេត្ត មានចំនួនច្រើន ច្រើនលើសលប់ខ្លាំងមែនទែន។ក្រុមហ៊ុន សាមសុង ប្រចាំប្រទេសកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់អតិថិជនទាំងអស់ ដែលស្រឡាញ់ និងតែងតែគាំទ្រគ្រប់ផលិតផលរបស់ សាមសុង ជាពិសេស Galaxy Z Fold3 | Galaxy Z Flip3 5G នាពេលនេះតែម្តង។
ស្មាតហ្វូនអេក្រង់បត់Galaxy Z Fold3 | Galaxy Z Flip3 5G
ក្រុមហ៊ុន សាមសុង ប្តេជ្ញាថានឹងព្យាយាមឱ្យអស់ពីសមត្ថភាព ក្នុងការផ្គត់ផ្គង់ឱ្យទាន់តម្រូវការយ៉ាងលឿនបំផុតតាមដែលអាចធ្វើទៅបាន មិនឱ្យអតិថិជនទាំងអស់ទាស់ចិត្តឡើយ និងស្តាប់រាល់មតិយោបល់ពីអ្នកប្រើប្រាស់ផលិតផល សាមសុង ទាំងអស់ ដើម្បីយកមកអភិវឌ្ឍផលិតផល សេវាកម្ម និងបច្ចេកវិទ្យា ស្មាតហ្វូនឱ្យកាន់តែមានភាពល្អឥតខ្ចោះទៅតាមតម្រូវការ និងដើម្បីធ្វើឱ្យជីវិតកាន់តែមានភាពប្រសើរឡើងជានិច្ច៕សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃ តាមរយៈលេខទូរស័ព្ទ៖ 1800-203232 ។ 
សាមសុង
Galaxy Z Fold3 | Galaxy Z Flip3 5G ទទួលបានការគាំទ្រច្រើន