ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​!

  • ព្រហស្បតិ៍ ០៩ កញ្ញា, ២០២១ ១៥:៤០
អាការៈ​ខ្វះ​ឈាម​ទៅ​ចិញ្ចឹម​បេះដូង​ (Angina) មិន​មែន​ជា​ជំងឺ​ឡើយ​ ប៉ុន្តែ​វា​ជា​បណ្ដុំ​រោគសញ្ញា​ដែល​កើត​ឡើង​នៅ​ពេល​ដែល​សាច់ដុំ​បេះដូង​មិន​ទទួល​បាន​ឈាម​គ្រប់គ្រាន់​។ រោគសញ្ញា​ចម្បង​គឺ​ឈឺ​ទ្រូង​ និង​អម​ដោយ​រោគសញ្ញា​ដទៃ​ទៀត​។ កត្តា​នេះ​អាច​មាន​ភាព​ខុសគ្នា​ អាស្រ័យ​លើ​អាយុ ភេទ និង​ប្រភេទ​នៃ​ការ​ខ្វះ​ឈាម​ទៅ​ចិញ្ចឹម​បេះដូង។

សញ្ញា​ទូទៅ​នៃ​ការ​​ខ្វះ​ជាតិ​ទៅ​ចិញ្ចឹម​បេះដូង

បញ្ហា​ខ្វះ​ឈាម​ទៅ​ចិញ្ចឹម​បេះដូង​​នឹង​កើត​ឡើង ប្រសិនបើ​សរសៃ​ឈាម​តូច​ចង្អៀត ឬ​ស្ទះ ហើយ​រោគសញ្ញា​ទូទៅ​​មាន​ដូច​ខាង​ក្រោម​៖គណនា BMR នៅទីនេះ

រោគសញ្ញា​ដទៃ​ទៀត​​រួម​មាន​៖

  • វិល​មុខ​
  • ពិបាក​រំលាយ​អាហារ​
  • ចង្អោរ​
  • ឈឺ​ចាប់​នៅ​ដៃ ខ្នង​ ស្មា ក ពោះ ឬ​ថ្គាម​
  • ដកដង្ហើម​ខ្លី​ៗ​
  • បែកញើស​
  • ខ្សោយ​

បញ្ហា​ខ្វះ​ឈាម​ទៅ​ចិញ្ចឹម​បេះដូង​កើត​ចំពោះ​ស្ត្រី​អាច​មាន​លក្ខណៈ​ខុស​គ្នា​

​​​​​ស្ត្រី​អាច​មាន​រោគសញ្ញា​​ខ្វះ​ឈាម​ទៅ​ចិញ្ចឹម​បេះដូង​ដូច​ទៅ​នឹង​បុរស​ដែរ​ ប៉ុន្តែ​អាច​មាន​លក្ខណៈ​ខុស​គ្នា​បន្តិចបន្តួច​។ ជាមួយ​គ្នា​នេះ​ដែរ ស្ត្រី​ងាយ​នឹង​កើត​មាន​អាការៈ​ខ្វះ​ឈាម​ទៅ​ចិញ្ចឹម​បេះដូង ដោយ​សារ​តែ​​ជំងឺ​សរសៃ​ឈាម​តូច​ៗ ​ធ្វើ​ឲ្យ​ស្ទះ​​សរសៃ​ឈាម​បេះដូង​។ ជា​លទ្ធផល​ ស្រី​​ៗ​យើង​​​មាន​អាការៈ​ខ្វះ​ឈាម​ទៅ​ចិញ្ចឹម​បេះដូង​ញឹកញាប់​ដូច​បុរស​ដែរ ប៉ុន្តែ​​ប្រឈម​នឹង​​អាការៈ​គាំង​បេះដូង​តិច​ជាង​។ ការ​ឈឺ​ទ្រូង​នៅ​តែ​ជា​រោគសញ្ញា​ទូទៅ​បំផុត ប៉ុន្តែ​រោគ​សញ្ញា​ដទៃ​ទៀត​ដែល​កើត​ឡើង​ជា​ញឹកញាប់​ចំពោះ​ស្ត្រី​មាន​ដូចជា៖
  • ឈឺ​ពោះ​
  • ចង្អោរ​
  • ឈឺ​ក ថ្គាម​ បំពង់​ក​ ដៃ​ ស្មា ឬ​ខ្នង​
  • ដកដង្ហើម​ខ្លី​ៗ​
  • ក្អួត​

អាយុ​អាច​ប៉ះពាល់​ដល់​​រោគសញ្ញា​នៃ​បញ្ហា​ខ្វះ​ឈាម​ទៅ​ចិញ្ចឹម​បេះដូង

ហានិភ័យ​នៃ​បញ្ហា​ខ្វះ​ឈាម​ទៅ​ចិញ្ចឹម​បេះដូង​នឹង​កើន​ឡើង​នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ចាស់​ទៅ​។ ជា​ទូទៅ វា​កើត​ឡើង​ចំពោះ​បុរស​ដែល​មាន​អាយុ​លើស​ពី​៤៥​ឆ្នាំ និង​ស្ត្រី​ដែល​មាន​អាយុ​លើស​៥៥​ឆ្នាំ។ យ៉ាង​ណា​មិញ អាការៈ​ដកដង្ហើម​ខ្លី​ៗ​ច្រើន​តែ​កើត​ឡើង​មនុស្ស​ចាស់​ ហើយ​រោគសញ្ញា​ផ្សេង​ទៀត​មាន​ដូច​ខាងក្រោម​៖
  • ឈឺ​ពោះ​
  • វិល​មុខ
  • វង្វេង​ស្មារតី​
  • ឈឺ​ស្មា ឬ​ខ្នង​
  • ខ្សោយ​កម្លាំង។
ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet