ហ្វេសប៊ុកបានបង្ហាញ វ៉ែនតាវៃឆ្លាតរបស់ខ្លួន មានសមត្ថភាពអាចធ្វើការថតរូបនិងវីដេអូ

បរទេស៖ ក្រុមហ៊ុនហ្វេសប៊ុកបានបញ្ចេញវ៉ែនតាវៃឆ្លាតដំបូងរបស់ខ្លួន នៅថ្ងៃព្រហស្បតិ៍ ក្នុងជំហានឆ្ពោះទៅរកគោលដៅនៃការផ្ដល់ជូនទស្សនីយភាពពិតជាក់ស្ដែង។ វ៉ែនតានេះត្រូវបានបង្កើតឡើង ដោយសហការជាមួយអ្នកបង្កើតវ៉ែនតា Ray-Ban គឺក្រុមហ៊ុន EssilorLuxottica ហើយវាអនុញ្ញាតឲ្យអ្នកពាក់ អាចស្ដាប់តន្ត្រី ធ្វើការខលឬថតរូបភាពនិងវីដេអូខ្លីៗ ហើយចែករំលែកវាទៅកាន់សេវាកម្មហ្វេសប៊ុកតាមរយៈកម្មវិធី។ ហ្វេសប៊ុកបាននិយាយថា វ៉ែនតានេះត្រូវបានគេហៅថា "Ray-Ban Stories" នឹងចាប់ផ្ដើមពីតម្លៃ២៩៩ដុល្លារ។ វ៉ែនតាមួយនេះរួមមានជំនួយការនិម្មិត ដែលអាចជួយយើងថតរូបភាពនិងវីដេអូ ដោយមិនបាច់ប្រើដៃ តាមរយៈការបញ្ជាដោយសំឡេង។ ហ្វេសប៊ុកនិយាយថា ពន្លឺ LED នៅលើវ៉ែនតានឹងបង្ហាញឡើង នៅពេលកាមេរ៉ាបើក ដើម្បីឲ្យមនុស្សផ្សេងទៀតដឹងថា អ្នកពាក់កំពុងថតរូបភាពឬក៏វីដេអូ៕
រូបភាព
រូបភាព
ប្រភព: Reuters