នេះជាកូននាវាបច្ចេកវិទ្យាគ្មានមនុស្សបើក ដែលត្រូវបានគេប្រើ សម្រាប់ត្រួតពិនិត្យនៅលើផ្ទៃសមុទ្រ

អៀរឡង់៖ ឧស្សាហកម្មដែលមានមូលដ្ឋាននៅមហាសមុទ្រកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ដែលបង្កើនតម្រូវការទិន្នន័យ អំពីស្ថានភាពនៅសមុទ្រ។ ប៉ុន្តែនាវាស្រាវជ្រាវធំៗដែលជាធម្មតាធ្វើផែនទីនៅសមុទ្រ ជាញឹកញាប់ចំណាយថវិកានិងបរិស្ថានខ្ពស់។ ក្រុមហ៊ុនថ្មីថ្មោងអៀរឡង់ ឈ្មោះថា XOCEAN បានផ្ដល់ជម្រើសជំនួសថ្មីមួយ។ កូននាវា USV (uncrewed surface vessels) ដែលមិនមានមនុស្សបើកនេះ មានទំហំប៉ុនឡានធម្មតា និងបានបំពាក់ឧបករណ៍ចាប់សញ្ញាដែលប្រមូលទិន្នន័យពីមហាសមុទ្រ ហើយបញ្ជូនវាតាមរយៈផ្កាយរណបទៅកាន់អ្នកជំនាញនៅលើគោក។ ក្រុមហ៊ុននេះនិយាយថា វាធ្វើឲ្យប្រសើរឡើងនូវសុវត្ថិភាព ខណៈពេលដែលកាត់បន្ថយថ្លៃចំណាយ និងការបំភាយនៃការត្រួតពិនិត្យនៅតាមសមុទ្រ។ យោងតាមក្រុមហ៊ុន XOCEAN បានឲ្យដឹងថា កូននាវា USVs របស់ខ្លួនបញ្ចេញកាបូនតិចជាងនាវាស្រាវជ្រាវសេរ៊ីចាស់១,០០០ដង។ ក្រុមហ៊ុននេះបាននិយាយថា កូននាវា USVs បានដាក់បញ្ចេញនៅពាសពេញពិភពលោក ដោយបានបញ្ចប់រយៈពេល៣០,០០០ម៉ោងនៅលើសមុទ្រ និងច្រើនជាង១០០គម្រោង ចាប់តាំងពីក្រុមហ៊ុននេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៧។ វាត្រូវបានប្រើប្រាស់ដោយឧស្សាហកម្មប្រេងនិងឧស្ម័ន ដើម្បីស្ទង់មើលបំពង់នាំប្រេង អ្នកនេសាទប្រើវាដើម្បីប្រមូលទិន្នន័យពីចំនួនត្រី និងសម្រាប់ការស្រាវជ្រាវបរិស្ថាននិងត្រួតពិនិត្យ៕
កូននាវាគ្មានមនុស្សបើក
កូននាវាគ្មានមនុស្សបើក
ប្រភព: CNN