ជីករកឃើញរបាំងមុខមាស អាយុកាល៣ពាន់ឆ្នាំ ក្នុងប្រទេសចិន

  • អង្គារ ១៤ កញ្ញា, ២០២១ ០៩:៣៦
ចិន៖ យោងតាមរដ្ឋបាលបេតិកភណ្ឌវប្បធម៌ខេត្ត Sichuan បានឲ្យដឹងថា របាំងមុខមាសដែលមានអាយុកាល៣,០០០ឆ្នាំ ស្ថិតនៅក្នុងចំណោមវត្ថុបុរាណរាប់រយ ដែលត្រូវបានជីករកឃើញពីរណ្ដៅបូជា ជាបន្តបន្ទាប់ នៅភាគនិរតីប្រទេសចិន។ ការរកឃើញនេះត្រូវបានធ្វើឡើងនៅ Sanxingdui ដែលជាតំបន់បុរាណវិទ្យាទំហំប្រហែលជិត១២គីឡូម៉ែត្រក្រឡា ខាងក្រៅទីក្រុង Chengdu ដែលបានផ្ដល់នូវវត្ថុបុរាណរាប់ពាន់ ចាប់តាំងពីកសិករក្នុងតំបន់ម្នាក់បានប្រទះឃើញវា ក្នុងទសវត្សរ៍ឆ្នាំ១៩២០។ របាំងមុខមាសដែលត្រូវបានរកឃើញ កាលពីខែមិថុនា ប៉ុន្តែត្រូវបានដាក់បង្ហាញជាលើកដំបូងនៅដើមខែនេះ មានទម្ងន់ប្រហែល១០០ក្រាម នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីនហួ។ វាត្រូវបានគេគិតថា មានប្រភពមកពីចុងរាជវង្សសាង ដែលបញ្ចប់នៅឆ្នាំ១០៤៦មុនគ.ស.៕
របាំងមុខមាស
ប្រភព: CNN