ស្ត្រីរូបនេះ ចំណាយប្រាក់ជាង៥ពាន់ដុល្លាររាល់ខែ ដើម្បីកាត់សម្លៀកបំពាក់ឲ្យសត្វព្រាប រួមទាំងចំណី (មានវីដេអូ)

  • អង្គារ ១៤ កញ្ញា, ២០២១ ១៣:០៣
អង់គ្លេស៖ ស្ត្រីម្នាក់ឈ្មោះថា Meggy Johnson អាយុ២៣ឆ្នាំ មកពីតំបន់ Lincolnshire ក្នុងប្រទេសអង់គ្លេស បានចំណាយប្រាក់៤,០០០ផោន (ប្រមាណ៥,៥០០ដុល្លារអាមេរិក) ទៅលើការកាត់ឈុតស្លៀកបំពាក់ឲ្យសត្វព្រាបដែលនាងបានជួយសង្គ្រោះ និងទទួលយកមកចិញ្ចឹមជាច្រើនក្បាល បូករួមទាំងចំណីអាហារប្រចាំថ្ងៃ និងរបស់របរផ្សេងៗទៀតផងដែរ។ ហើយសត្វព្រាបទាំងអស់ ត្រូវបានដាក់ឲ្យហោះហើរមានសេរីនៅក្នុងផ្ទះ ដោយព្រាបខ្លះនៅក្នុងទ្រុង ដែលមាននូវប្រដាប់លេងជាច្រើនសម្រាប់ឲ្យពួកវាលេងបំបាត់ការអផ្សុក។ស្ត្រីរូបនេះ​បានឲ្យដឹងដែរថា ពពួកសត្វព្រាប គឺជាសត្វចិញ្ចឹមដ៏អស្ចារ្យ ហើយពួកវាពិតជាសមនឹងទទួលបានឱកាសដូចសត្វចិញ្ចឹមដទៃទៀតដែរ។ ហើយពួកវាមាននូវឈុតសម្លៀកបំពាក់ជាច្រើន ដែលក្នុងមួយក្បាលមានប្រហែលជាង១៧ឈុតឯណោះ និងរៀបចំទុកដាក់យ៉ាងត្រឹមត្រូវក្នុងទូសម្លៀកបំពាក់។ ទន្ទឹមនឹងនេះដែរ នាងក៏បានឆ្លៀតពេលទំនេរ នាំពួកវាចេញទៅខាងក្រៅ ដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធផងដែរ៕ប្រភព: Daily Mailសូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព