ពិតជាមិនធម្មតា! ក្នុងខែកញ្ញា ក្រុមហ៊ុន vivo បានសម្រេចបញ្ចេញស្មាតហ្វូន២ ផ្ទួនគ្នា បង្កើតការលក់ឲ្យកាន់តែខ្លាំងក្លា ជាមួយកំណត់ត្រារបស់ That's Y!

ភ្នំពេញ៖ ថ្មីៗនេះ បើយោងតាមរបាយការណ៍ នៃការបង្ហាញខ្លួនវត្តមានរបស់ស្មាតហ្វូន vivo មួយម៉ូឌែលសមាជិកថ្មី  That's Y vivo Y21 នៅក្នុងប្រទេសកម្ពុជា គឺថាមានភាពល្បីរន្ទឺ និងផ្ទុះការគាំទ្រខ្លាំងគួរឲ្យកត់សម្គាល់ ហើយក៏ជាស្មាតហ្វូនលំដាប់ថវិកា ដែលទទួលបានចំណាប់អារម្មណ៍ និងមានការលក់ដាច់ខ្លាំងសម្រាប់ទីផ្សារស្រុកយើង។ បើនិយាយទៅលើគុណភាពហើយនិងតម្លៃ គឺថាមានភាពសមរម្យខ្លាំង បើយើងធ្វើការប្រៀបធៀបទៅនឹងស្មាតហ្វូនដទៃដែលមានតម្លៃប្រហាក់ប្រហែល ជាពិសេសវាត្រូវបានបំពាក់ដោយ RAM ជំនួយថែមទៀតផង។ក្រឡេកមកមើលនាពេលបច្ចុប្បន្ន សម្រាប់ទីផ្សារស្រុកយើង ក៏ដូចជាតាមបណ្តាប្រទេសផ្សេងៗ ចំពោះវិស័យស្មាតហ្វូន គឺថាមានការប្រកួតប្រជែងគួរឲ្យកត់សម្គាល់។
នឹងមកដល់ក្នុងពេលឆាប់ៗនេះThat's Y vivo Y21
មួយវិញទៀត សម្រាប់កំណត់ត្រាថ្មីនាខែកញ្ញានេះវិញ គឺថាក្រុមហ៊ុនស្មាតហ្វូន vivo ប្រចាំប្រទេសកម្ពុជាបានសម្រេចត្រៀមនឹងបញ្ចេញនូវស្មាតហ្វូនត្រកូល Y នៃគ្រួសារ That’s Y មួយម៉ូឌែលទៀត ជាមួយនឹងការបង្ហើបចេញនូវពាក្យ ៣ ឃ្លា « ប្រណីតភាពនៃការរចនា ប្រព័ន្ធកាមេរ៉ាកាន់តែធំ ស្របមកជាមួយនឹងប្រតិបត្តិការខ្លាំង » ការរួមបញ្ចូលគ្នានៃចំណុចពិសេសទាំងបី នឹងមកដល់ក្នុងពេលឆាប់ៗនេះ។ ចង់ដឹងកាន់តែច្បាស់ ថាតើការបង្ហាញខ្លួនរបស់ស្មាតហ្វូន vivo That's Y បន្ទាប់មានភាពពិសេស និងរឹតតែអស្ចារ្យយ៉ាងណា ធ្វើការរង់ចាំតាមដានបន្តទៀតនៅលើទំព័រផេកហ្វេសប៊ុកផ្លូវការ vivo