សូមប្រយ័ត្ន! ភ្លៀងមួយមេធំ កំណាត់ផ្លូវមួយក្នុងខេត្តកោះកុង រងការជន់លិច

  • អង្គារ ១៤ កញ្ញា, ២០២១ ១៧:០៣
ខេត្តកោះកុង: កាលពីពេលថ្មីៗកន្លងទៅនេះ ភ្លៀងធ្លាក់មួយមេធំ បានបណ្តាលឲ្យជន់លិចផ្លូវមួយខ្សែត្រង់ចំណុចព្រែកតី ស្ថិតនៅក្នុងភូមិចំការលើក្នុងឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ដែលជំនន់ទឹកភ្លៀងបានឡើងមកដល់ទ្រូងផ្លូវជាតិតែម្តង។សូមរំលឹកផងដែលថា ផ្អែកតាមការព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ដោយទទួលរងនូវឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ITCZ ចាប់ពីថ្ងៃទី១៧-២១ ខែកញ្ញា កម្ពុជានឹងទទួលឥទ្ធិពលពីជ្រលង សម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយ ដែលស្ថានភាពបែបនេះនឹងធ្វើឲ្យ តំបន់មាត់សមុទ្រ ៖- សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C tive- សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C- អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម ។អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមពុកម៉ែបងប្អូនមេត្តាជ្រាបជាព័ត៌មាន នឹងមានបម្រុងប្រយ័ត្នខ្ពស់បំផុត៕
ជំនន់ទឹកភ្លៀង
ជំនន់ទឹកភ្លៀងឡើងមកដល់ថ្នល់ជាតិ
សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម