សូមប្រយ័ត្ន! ជំនន់ទឹកភ្លៀងហូរកាត់ផ្លូវលំប្រវែង ៤០០ម៉ែត្រ នៅខេត្តមួយនេះ

  • អង្គារ ១៤ កញ្ញា, ២០២១ ២១:៣៨
ឧត្តរមានជ័យ៖ នាពេលថ្មីៗនេះ ខេត្តឧត្តរមានជ័យ មានជំនន់ទឹកភ្លៀងហូរកាត់ផ្លូវលំប្រវែង ៤០០ម៉ែត្រ ស្ថិតនៅភូមិគោកកប្បាស ឃុំបេង ស្រុកបន្ទាយអំពិល។ដោយឡែក ក្រសួងធនធានទឹក និងឧត្តុនិយមបានអោយដឹងនៅថ្ងៃអង្ការនេះថាខេត្តឧត្តរមានជ័យមាន បរិមាណទឹកភ្លៀង ធ្លាក់នៅថ្ងៃទី១២ ១៣ ខែកញ្ញា ឆ្នាំ២០២១ មានកម្ពស់ ១០៨,៨ មម បានបង្កឲ្យមានជំនន់ទឹកភ្លៀងហូរកាត់ផ្លូវលំប្រវែង ៤០០ម៉ែត្រ ស្ថិតនៅភូមិគោកកប្បាស ឃុំបេង ស្រុកបន្ទាយអំពិល។អាស្រ័យហេតុនេះ សូមបងប្អូនទាំងអស់គ្នា មេត្តាបន្ថែមការប្រុងប្រយ័ត្នបន្ថែម ចំពោះជំនន់ទឹកភ្លៀងនេះ អាចបង្កជាគ្រោះជាយថាហេតុផងដែរ៕សូមចូលទស្សនារូបភាពខាងក្រោម៖
ជំនន់ទឹកភ្លៀងហូរកាត់ផ្លូវលំ
ជំនន់ទឹកភ្លៀងហូរកាត់ផ្លូវលំ
ជំនន់ទឹកភ្លៀងហូរកាត់ផ្លូវលំ
ជំនន់ទឹកភ្លៀងហូរកាត់ផ្លូវលំ