មិនល្អមើលទេ! Ferdinand ថាបើលោកជា Solskjaer លោកនឹងប្រាប់ឲ្យម្នាក់នេះអង្គុយចុះមិនខាន

អង់គ្លេស៖ លោក Rio Ferdinand បាននិយាយថាលោកនឹងប្រាប់ឲ្យខ្សែប្រយុទ្ធ Cristiano Ronaldo អង្គុយចុះបន្ទាប់ពីកីឡាករសញ្ជាតិព័រទុយកាល់រូបនេះត្រូវបានគេឃើញថាបានឈរជាមួយលោកគ្រូបង្វឹក Ole Gunnar Solskjaer និងបានស្រែកណែនាំទៅកាន់មិត្តរួមក្រុមដែលកំពុងលេងនៅក្នុងទីលាន។
ខ្សែប្រយុទ្ធ Cristiano Ronaldo
កាលពីយប់ថ្ងៃទី១៤ខែកញ្ញាកន្លងទៅនេះ ក្លិប Manchester United បានចាញ់ក្រុមមកពីស្វីសគឺ Young Boys ក្នុងលទ្ធផល ២ ទល់នឹង១ នៅវគ្គចែកពូលព្រឹត្តិការណ៍ Champions League ដោយ Ronaldo រកបាន១គ្រាប់ នៅនាទីទី១៣ មុននឹងត្រូវគ្រូប្ដូរចេញនៅនាទីទី៧២។
ការប្រកួតរវាង Young Boys និង Manchester United
ការប្រកួតរវាង Young Boys និង Manchester United
បន្ទាប់ពីត្រូវប្ដូរចេញ គេបានឃើញថា Ronaldo និង Bruno Fernandes ដែលត្រូវប្ដូរចេញដែរនោះបានដើរមកឈរនៅជិតលោកគ្រូ Solskjaer និងស្រែកបញ្ជាពីក្រៅទីលានដែលនេះមិនមែនជាលើកទី១ទេដែល ម្ចាស់ពាន ballon d'Or ធ្វើបែបនេះ។ជាក់ស្ដែងកាលពីការប្រកួត Euro 2016 ក៏ Ronaldo បានស្រែកបញ្ជាមិត្តរួមក្រុមជាមួយគ្រូបង្វឹកដែរ។
Ronaldo និង Fernandes ឈរជាមួយ លោក Solskjaer
ដូច្នេះលោក Rio Ferdinand បានថ្លែងប្រាប់ BT Sport ថា៖
លោក Rio Ferdinand