កម្ពស់ទឹកទន្លេមេគង្គខេត្តកំពង់ចាម​បានកើនឡើង និងបន្តហូរចូលព្រែកជាច្រើន ក្នុងស្រុកចំនួន៤

  • ពុធ ១៥ កញ្ញា, ២០២១ ០៩:២០
កំពង់ចាម៖ ​ មន្ទីរធនធានទឹកនិងឧតុនិយម ខេត្តកំពង់ចាម បានបញ្ជាក់នៅថ្ងៃទី១៥ខែកញ្ញា ឆ្នាំ២០២១ ​ថា ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តឡើងបន្ថែមទៀតដល់កម្ពស់ ១១,៩២ម៉ែត្រ ធៀបទៅនឹងថ្ងៃម្សិលមិញទឹកឡើង ១,៤១ម៉ែត្រ ហើយកម្ពស់ទឹកនាពេល នេះបើធៀបទៅនឹងឆ្នាំ២០២០ ទឹកមានកម្ពស់ត្រឹម ៦,៤៧ម៉ែត្រ។ជាមួយគ្នានេះដែរកាលពីថ្ងៃ ម្សិលមិញនេះលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថា ព្រែកចំនួន១៣ ក្នុងចំណោមព្រែកទាំង៤១ បានទទួលរបបទឹកទន្លេមេគង្គក្នុងនោះរួមមានស្រុកស្ទឹងត្រង់៤ព្រែក កំពង់សៀម២ កោះសូទិន១ និងស្រុកកងមាស៦។ ដោយឡែកបើយោងតាមការព្យាការណ៍របស់ក្រសួងធនធានទឹកវិញ ទឹកទន្លេមេគង្គខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ នឹងស្រកចុះវិញ៕
រូបថតការិយាល័យភ្នាក់ងារសារព័ត៌មានកម្ពុជាខេត្តកំពង់ចាមAKP
រូបថតការិយាល័យភ្នាក់ងារសារព័ត៌មានកម្ពុជាខេត្តកំពង់ចាមAKP