អេមហួស! ក្រោយការបង្ហាញខ្លួនក្នុងពាន UCL យប់មិញ Ronaldo ធ្វើបានកំណត់ត្រា ២ របស់ Messi និង Casillas

បរទេស៖ កីឡាករ Cristiano Ronaldo បានតាមស្មើរកំណត់ត្រារបស់អតីតអ្នកចាំទី Iker Casillas និង Lionel Messi នៅក្នុងការប្រកួតនៃពានរង្វាន់ Champions League, បន្ទាប់ពីគាត់បង្ហាញខ្លួននៅលើទីលានឱ្យក្រុម Manchester United លេងទល់នឹងក្រុម Young Boys កាលពីយប់មិញ។
Cristiano Ronaldo
តាមរយៈការចូលលេងជម្រើសដំបូងឱ្យក្រុម Man UTD ទល់នឹងក្រុម Young Boys, នេះជាការបង្ហាញខ្លួនសរុបលើកទី ១៧៧ របស់ Ronaldo គ្រប់ការប្រកួតនៃពានរង្វាន់ UCL, ហើយស្ថិតិបែបនេះខ្សែប្រយុទ្ធសញ្ជាតិ ព័រទុយកាល់ ក៏បានតាមស្មើរកំណត់ត្រារបស់ Casillas ផងដែរ ដែលគាត់ធ្លាប់បានលេងនៅក្នុងពានរង្វាន់កំពូលអឺរ៉ុបចំនួន ១៧៧ ប្រកួតដូចគ្នា។
Iker Casillas
មិនត្រឹមតែប៉ុណ្ណោះ នាការប្រកួតយប់មិញទៀតសោត Ronaldo បានស៊ុតបញ្ចូលទី ១ គ្រាប់ទៅលើក្រុម Young Boys, ខណៈនេះគឺជាក្រុមទី ៣៦ ហើយដែលខ្សែប្រយុទ្ធវ័យ ៣៦ ឆ្នាំធ្លាប់រកគ្រាប់បាល់បាននៅក្នុងពាន UCL, ចំណែកឯ Messi ក៏ជាម្ចាស់កំណត់ត្រានេះផងដែរ ដោយខ្សែប្រយុទ្ធសញ្ជាតិ អាហ្សង់ទីន បានកាន់កំណត់ត្រានេះមុន ក្នុងនាមជាអ្នកដែលធ្លាប់ស៊ុតបញ្ចូលទីទៅលើក្រុម ៣៦ ផ្សេងៗគ្នានៃពាន UCL
Lionel Messi