Ronaldo បានឲ្យកាដូមួយជាការសុំទោសបន្ទាប់ពីធ្លោយទាត់បាល់ត្រូវជំនួយការសន្តិសុខស្រីម្នាក់

ស្វីស៖ កាលពីយប់ថ្ងៃទី១៤ខែកញ្ញាកន្លងទៅនេះគឺក្លិបបិសាចក្រហម Manchester United ត្រូវប្រកួតជាមួយក្លិប Young Boys នៅប្រទេសស្វីស ដោយមុនការប្រកួតចាប់ផ្ដើមជាផ្លូវការគឺកីឡាករទាំងអស់បានចូលមកហ្វឹកហាត់កម្ដៅសាច់ដុំនៅលើទីលាន។
ខ្សែប្រយុទ្ធ Cristiano Ronaldo
ពិតណាស់ ខ្សែប្រយុទ្ធ Cristiano Ronaldo ក៏បានចូលរួមហ្វឹកហាត់ជាមួយមិត្តរួមក្រុមដែរប៉ុន្តែហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើងគឺគេបានទាត់បាល់ធ្លោយទៅត្រូវជំនួយការសន្តិសុខស្រីម្នាក់ដែលកំពុងឈរមើលការខុសត្រូវពីក្រៅទីលាន។
ខ្សែប្រយុទ្ធ Cristiano Ronaldo ចូលទៅពិនិត្យអាការៈរបស់ជំនួយការសន្តិសុខស្រី
ភ្លាមៗពេលបាល់បុកត្រូវរាងកាយ ជំនួយការសន្តិសុខស្រីរូបនោះបានដួលចុះធ្វើឲ្យ Ronaldo បានស្ទុះទៅរកនិងសួរនាំនាងមុនពេលដែលនាងត្រូវបាននាំទៅព្យាបាល។
ខ្សែប្រយុទ្ធ Cristiano Ronaldo ចូលទៅពិនិត្យអាការៈរបស់ជំនួយការសន្តិសុខស្រី
ខ្សែប្រយុទ្ធ Cristiano Ronaldo ចូលទៅពិនិត្យអាការៈរបស់ជំនួយការសន្តិសុខស្រី
បន្ទាប់ពីដឹងខ្លួនឡើងវិញ Ronaldo ក៏បានផ្ដល់អាវរបស់គេទៅកាន់ជំនួយការសន្តិសុខស្រីរូបនោះទុកជាការសុំទោសផងដែរ៕
ជំនួយការសន្តិសុខស្រីជាមួយអាវរបស់ Ronaldo