ទាក់ទាញក្នុងកម្មវិធី Met Gala មិនអស់ចិត្ត តារាទាំងនេះ មកទាក់ភ្នែកអ្នកគាំទ្រក្រៅឆាកបន្ថែម

បរទេស៖ កាលពីព្រឹកថ្ងៃទី ១៤ ខែកញ្ញា ម្សិលមិញនេះទស្សនិកជននៅជុំវិញពិភពលោកបានងាកមកចាប់អារម្មណ៍ទីក្រុងញូវយ៉កដើម្បីរង់ចាំ ពេលដែលតារាលំដាប់ៗចូលមកកំរាលព្រំក្រហមក្នុងកម្មវិធី Met Gala ឆ្នាំ ២០២១ ។ទន្ទឹមនឹងនេះ ថ្វីត្បិតតែព្រឹត្តិការណ៍សំខាន់នេះ ត្រូវបានបញ្ចប់ក៏ដោយក៏កម្មវិធីជប់លៀង Met Gala មិនបានស្ងប់ឡើយ។ តារាគ្រប់ជាតិសាសន៍បានបន្តស្លៀកពាក់បង្ហាញខ្លួនដោយភាពទាក់ទាញ ជាលើកទីពីរដើម្បីចូលរួមពិធីជប់លៀងអាហារពេលល្ងាចនៅសណ្ឋាគារ The Standard ។ ក្នុងនោះផងដែរ នៅតាមផ្លូវទៅពិធីជប់លៀងតារាៗត្រូវបានស្វាគមន៍យ៉ាងក្លៀវក្លាដោយអ្នកយកព័ត៌មាន។ ជាមួយគ្នានោះ គេសង្គេតឃើញសម្រស់ក្រៅឆាករបស់តារាមួយចំនួនដែលកំពុងទាក់ចិត្តអ្នកទស្សនាជាច្រើនដូចជា Rose (BLACKPINK) ,Kendall Jenner, Hailey Baldwin Billie Eilish, Karilie Kloss.... បានធ្វើឱ្យទស្សនិកជនកោតសរសើរចំពោះភាពស្រស់ស្អាតលេចធ្លោរបស់ពួកគេទោះបីនៅក្នុងទីងងឹតក៏ដោយ។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេក៏បានបង្ហាញនូវរូបរាងងដ៏ស្រលូនជាមួយនឹងឈុតត្រឹមៗជង្គង់បង្ហាញជើងដ៏វែង អមនឹងស្បែកជើងកែងចោទ  ធ្វើឱ្យអ្នកទស្សនាកោតសរសើរនិងទស្សនាសឹងមិនព្រិចភ្នែក៕សូមទស្សនារូបភាពខាងក្រោម៖
Kendall Jenner
Hailey Baldwin
Rose
Karilie Kloss
Hailey Baldwin
Billie Eilish
Camila Cabello និងShawn Mendes