រកអុសប្រទះធ្យូង! ទីបំផុត ជាស្រួច មានការងារធ្វើ ក្រោយសិស្សប្អូន វង្ស ណយ ប្រគល់ការងារមួយនេះឲ្យ

តារាកម្សាន្ត: កាលពីពេលថ្មីៗកន្លងទៅនេះ មហាជន និងពុកម៉ែ បងប្អូន ដែលជាអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេលដែលអតីតកីឡាករប្រដាល់ដ៏ល្បី លោកជា ស្រួច ត្រូវបានលោក វង្ស ណយ ដែលជាកីឡាករប្រដាល់រួមអាជីព បានប្រគល់ការងារជាអ្នកដឹកជញ្ចូនម្ហូប អាហារអនឡាញឲ្យ ស្របពេលដែលអតីតស្តេចប្រដាល់ ជៀស ស្រួចរូបនេះកំពុងមានបញ្ហាសេដ្ឋកិច្ច និងជីវភាព។យ៉ាងណាមិញ ផ្អែកតាមសារបង្ហោះរបស់លោក វង្ស ណយ នៅលើគេហទំព័រហ្វេសប៊ុកផ្លូវការ វង្ស ណយonline បានបង្ហោះសារយ៉ាងដូច្នេះថា÷គួររំលឹកផងដែរថា លោកជាស្រួចធ្លាប់ជាអតីតកីឡាករប្រដាល់ខ្មែរដ៏ល្បី ដែលធ្លាប់ទទួលបានឈ្មោះល្បីល្បាញកាលពីជាង ១០ ឆ្នាំមុន ព្រោះនិងធ្លាប់បានលេចមុខនៅក្នុងMV ជាច្រើនរបស់លោក ខេមរ:សិរីមន្ត ថែមទៀតផង៕ចង់ជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ÷
លោក ជាស្រួច និងលោកអេ ភូថង
លោកវង្សណយ ជាស្រួច និងសីរីមន្ត
លោក វង្ស ណយ ជាស្រួច និងអតិថិជន