ក្រោយធ្លាយដំណឹងហាមឃាត់ពីសកម្មភាពសិល្បៈ Liu Yifei លេចមុខនៅផ្សារទំនើបក្នុងសភាពឡើងសាមញ្ញ

ចិន៖ កាលពីដើមខែកញ្ញា សារព័ត៌មាន The Straitstimes បានរាយការណ៍ថាតួឯកស្រី Mulan ដ៏ស្រស់ស្អាតស្ថិតនៅក្នុងបញ្ជីតារាទាំង៧ ដែលទំនងជាត្រូវហាមឃាត់ពីសកម្មភាពសិល្បៈ។ក្នុងនោះ នាយក Zhou Guogang ក៏បានបញ្ជាក់ពីព័ត៌មាននេះដែរ ហើយបាននិយាយថា Liu Yifei បានរំលោភគោលនយោបាយរឹតត្បិតសញ្ជាតិ បើយោងតាមសារព័ត៌មាន QQ តារាស្រីរូបនេះបានចូលសញ្ជាតិអាមេរិកនៅអាយុ ១០ ឆ្នាំបន្ទាប់ពីឪពុកម្តាយរបស់នាងបានលែងលះគ្នាជាមួយគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយមួយបាននិយាយថា តារាសម្តែងស្រីរូបនេះបានរំលោភគោលនយោបាយថ្មីនៃការគ្រប់គ្រងវប្បធម៌ ទន្ទឹមនឹងនេះ Yifei បានស្ងប់ស្ងាត់ និង មិនបានចេញមុខធ្វើអត្ថាធិប្បាយអំពីហេតុការណ៍នេះទេនៅឡើយទេ ។ដោយឡែក នៅថ្មីៗនេះ ប្រភពជិតស្និតមួយបានរាយការណ៍ថា Liu Yifei ត្រូវបានគេឃើញប្រទះដើរទិញឥវ៉ាន់ជាមួយជំនួយការរបស់នាងនៅផ្សារទំនើបមួយក្នុងទីក្រុងប៉េកាំង។ តារាស្រីរូបនេះស្លៀកសម្លៀកបំពាក់សាមញ្ញហើយមើលទៅហាក់មានអារម្មណ៍ធូរស្រាលជាងមុន។ មិនត្រឹមតែប៉ុណ្ណោះ គេហទំព័រព័ត៌មានបាននិយាយថា Liu Yifei មិនត្រូវបានប៉ះទង្គិចដោយព័ត៌មានអវិជ្ជមានអំពីការរីករាលដាលរបស់នាងនៅលើបណ្តាញសង្គមទេ៕ប្រភព៖ ZingNewsសូមទស្សនារូបភាពខាងក្រោម៖
Liu Yifei
Liu Yifei
Liu Yifei
Liu Yifei
Liu Yifei