ក្រុមហ៊ុន សាប៊ូលីប៉ាយ ប្រកាសផ្តល់សាប៊ូដល់គ្រប់គ្រឹះស្ថានសិក្សាទូទំាងប្រទេស

  • ពុធ ១៥ កញ្ញា, ២០២១ ១១:១៦
ភ្នំពេញ៖ ក្រោមពាក្យស្លោក លីប៉ាយ គិតគូពីសុខភាពប្រជាជនជាធំ ដើម្បីរួមចំណែកជួយដល់កិច្ចការងារសង្គម  ពិសេសការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅកម្ពុជា ក្នុងឱកាសបើកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈឡើងវិញ ក្រុមហ៊ុនសាប៊ូលីប៉ាយ បានប្រកាសផ្តល់ជូនគ្រឹះស្ថានសិក្សាសាធារណៈទាំងអស់នូវសាប៊ូ លីប៉ាយ សម្រាប់ជូនលោកគ្រូអ្នកគ្រូ សិស្សានុសិស្សប្រើប្រាស់។
រូបភាពនៅក្នុងកម្មវិធី
ការប្រកាសនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០២១នេះ ដោយលោក ម៉ាន់ ពន្លឺពេជ្រ តំណាងក្រុមហ៊ុនសាប៊ូលីប៉ាយ បានបញ្ជាក់ថា ស្របទៅតាមវិធានការនៃការចូលរួមបង្ការ ទប់ស្កាត់ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលលើវិធានការ «៣កុំ ៣ការពារ» និងគាំទ្រក្នុងការបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសាធារណៈ និងឯកជន តាមគន្លងប្រក្រតីភាពថ្មី។ ដោយមើលឃើញពីសារៈសំខាន់ និងតម្រូវការចាំបាច់នៃការប្រើប្រាស់សាប៊ូដើម្បីលាងសម្អាតដៃ និងសាប៊ូសម្អាតអនាម័យក្នុងបន្ទប់ទឹក ទើបក្រុមហ៊ុនសម្រេចផ្តល់ជូនសាប៊ូទាំងនេះទៅកាន់គ្រឹះស្ថានសិក្សាទាំងអស់ប្រើប្រាស់តាមតម្រូវការភ្លាមៗផងដែរ។លោកបន្តថា ការផ្តល់ជូននេះ នឹងបានរួមចំណែកយ៉ាងសំខាន់ និងគាំទ្រការពារធានាសុខមាលភាពរបស់លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស៕
រូបភាពនៅក្នុងកម្មវិធី
រូបភាពនៅក្នុងកម្មវិធី
រូបភាពនៅក្នុងកម្មវិធី
សាប៊ូលីប៉ាយ