អុញនោះ! កីឡាករ Man UTD រូបនេះទាមទារចាកចេញពីក្លិប

អង់គ្លេស៖ ខ្សែការពារ Axel Tuanzebe ចង់ចាកចេញពីក្លិបបិសាចក្រហម Manchester United និងផ្ទេរទៅក្លិប Aston Villa បន្ទាប់ពីចំណាយពេលលេងខ្ចីជើងនៅទីនោះតាំងពីដើមរដូវកាលមក។
ខ្សែការពារAxel Tuanzebe
ការមកដល់របស់ខ្សែការពារ Raphael Varane ធ្វើឲ្យ Tuanzebe ដឹងថាខ្លួននឹងពុំសូវមាននាទីបានចូលលេងញឹកញាប់ទេ បើទោះបីជាវិលត្រឡប់ទៅទឹកដី Old Trafford ក៏ដោយ។
ខ្សែការពារAxel Tuanzebe
កីឡាកររូបនេះធ្លាប់ឆ្លងកាត់ការលេងខ្ចីជើងនៅ Aston Villa ដល់ទៅ៣លើក ដោយលោកគ្រូ Ole Gunnar Solskjaer ចង់ឲ្យគេចាកចេញពី Man United ដើម្បីទៅរកនាទីលេងឲ្យបានច្រើនដោយមកទល់ពេលនេះ Tuanzebe បានបង្ហាញខ្លួន៤ដងហើយឲ្យ Aston Villa ៕
ខ្សែការពារAxel Tuanzebe