មហាជនកូរ៉េ សរសើរការច្នៃប្រឌិតឈុត Hanbok របស់ CL ពាក់ក្នុងកម្មវិធី Met Gala!

កូរ៉េខាងត្បូង ៖ បន្ទាប់ពី CL ត្រូវបានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ Fashion លំដាប់ពិភពលោក នៅក្នុងកម្មវិធី «Met Gala 2021» ក្នុងឈុតដ៏ស្រស់ស្អាត និងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ហ្វេនៗអ្នកលេងបណ្ដាញសង្គម។ គួរបញ្ជាក់ផងដែរថា នៅក្នុងការបង្ហាញឈុតនេះ CL បានសហការជាមួយ អ្នករចនាម៉ូដ Alexander Wang ដោយមិនត្រឹមតែមានការរចនារ៉ូបឡើង ដើម្បីឲ្យសមនឹងវប្បធម៌អាមេរិកនោះទេ ប៉ុន្តែថែមទាំងបង្ហាញពីអត្តសញ្ញាណរបស់នាងជាជនជាតិកូរ៉េផងដែរ។ប្រសិនបើអ្នកពិនិត្យមើលឲ្យបានដិតដល់នោះចំណងនៃខ្សែរ៉ូបនេះ ត្រូវបានបំផុសគំនិតមកពីឈុត Hanbok របស់ម្ចាស់ដើមជនជាតិកូរ៉េតែម្ដង លើសពីនេះម៉ូតសក់របស់ CL នៅក្នុងព្រឹត្តិការណ៍នេះគឺជាម៉ូតប្រពៃណីរបស់ជនជាតិកូរ៉េដែលពាក់ដោយម្ចាស់ក្សត្រីកូរ៉េទៀតផង។អ្នកនិយមលេងអ៊ីនធើណេតជាច្រើន ជាពិសេសមហាជនកូរ៉េផ្ទាល់បានកោតសរសើរ CL ចំពោះវិធីសាស្រ្តដ៏ឆ្លាតវៃរបស់នាង ក្នុងការនាំយកមរតកកូរ៉េមករំលេចក្នុងព្រឹត្តិការណ៍ពិភពលោកនេះ ដោយធ្វើឲ្យនាងមើលទៅកាន់តែអស្ចារ្យជាមួយរ៉ូប និងស្ទីលម៉ូតសក់ដែលជាប្រភពមកពីឈុត Hanbok របស់កូរ៉េ និងជាវិធីដ៏ឆ្លាតវៃដើម្បីណែនាំវប្បធម៌កូរ៉េមិនឲ្យបាត់បង់ តាមរយៈអត្តសញ្ញាណរបស់នាងក្នុងនាមជាជនជាតិកូរ៉េ៕ទស្សនារូបភាពខាងក្រោម ៖
CL
CL
CL
CL
CL
CL
CL
CL
CL
ប្រភព ៖ Kstarlive