ហ្វេនផ្អើលទៀតហើយ! Jo Byung Kyu លេងស្ទាយ៍សក់វែងត្រឹមក ដូចស្រី

កូរ៉េខាងត្បូង ៖ នៅថ្ងៃទី ១៤ ខែកញ្ញា នេះ តារាសម្តែង Jo Byung Kyu បានធ្វើបង្ហោះរូបភាព នៅក្នុង Instagram ផ្ទាល់ខ្លួនរបស់លោក ជាមួយនឹងរូបថតសខ្មៅ និងមានពណ៌ជាច្រើន រូបភាព ដែលនៅក្នុងរូបថត Jo Byung Kyu បានបង្ហាញពីទេពកោសល្យ ដែលមិនធ្លាប់មានពីមុនមក ជាមួយនឹងស្ទីលម៉ូដសក់ដ៏វែងរបស់ខ្លួន។ទន្ទឹមនឹងនោះ អ្នកនិយមលេងអ៊ីនធើណែតជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលបានឃើញការផ្លាស់ប្តូរដ៏អស្ចារ្យ របស់ Jo Byung Kyu ដែលបានបន្ថែមភាពទាក់ទាញ ដល់ភាពជាបុរសរបស់លោក។មិនតែប៉ុណ្ណោះ Jo Byung Kyu ក៏បានបញ្ជាក់ពីការបង្ហាញខ្លួនរបស់លោក នៅក្នុងខ្សែភាពយន្តថ្មី គឺ 'Even If I Die, One More Time' ដោយប្រកាសពីការវិលត្រឡប់ មករកសកម្មភាពជាផ្លូវការរបស់លោកវិញ បន្ទាប់ពីបាន្ងៀមស្ងាត់យ៉ាងយូរ ដោយសារភាពចម្រូងចម្រាសរបស់លោក៕សូមទស្សនារូបភាពខាងក្រោម ៖
Jo Byung Kyu
Jo Byung Kyu
Jo Byung Kyu
Jo Byung Kyu
Jo Byung Kyu
ប្រភព : Allkpop