ទោះលែងមានឈ្មោះជាប្ដីប្រពន្ធ អតីតស្វាមី Cecilia Cheung ផ្ដល់លុយខ្ទង់លានដុល្លារចិញ្ចឹមកូន

ចិន៖ ថ្មីៗនេះ នៅលើទំព័រដ៏ល្បីមួយ បានរាយការណ៍ថា តារាសម្ដែងប្រុស លោក Nicholas Tse គឺជាសិល្បករដែលមានទេពកោសល្យផ្នែកជំនួញ បន្ទាប់ពីបានប្រឡូកអស់ជាច្រើនឆ្នាំ តារាហុងកុងរូបនេះ មានទ្រព្យសម្បត្ដិជិត ៩៣២ លានយ័ន (ប្រហែលជាង ១៤៤ លានដុល្លារ) ។មិនត្រឹមតែប៉ុណ្ណោះ តាមប្រភពដដែលនេះ ក៏បានបង្ហាញទៀតថា តារាប្រុសរូបនេះ បានធ្វើអាជីវកម្មលើវិស័យជាច្រើន ដោយបានវិនិយោគលើអចលនទ្រព្យនៅអាយុ ១៩ ឆ្នាំ និងកាន់កាប់ហាងជាច្រើននៅហុងកុង ថែមទៀតផង។ ក្រៅពីនេះ លោកក៏មានសកម្មភាពសិល្បៈជាច្រើន ដូចជាការថតការប្រគំតន្ត្រីជាដើម។ដោយឡែក បើក្រឡេងមកមើលពីជីវិតឯកជនរបស់ តារាសម្តែងរូបនេះវិញ បើទោះបីជាបានរៀបការជាមួយនឹងតារាស្រីល្បីឈ្មោះ Cecilia Cheung ក្នុងឆ្នាំ ២០០៦ ព្រមទាំងបានលែងលះគ្នា នៅឆ្នាំ ២០១១ ក៏ដោយ តែតារាប្រុសរូបនេះ នៅតែមិនភ្លេចកូនប្រុសពីរនាក់របស់ខ្លួន ដោយជាពិសេស តាមរយៈប្រភពមួយនេះ ក៏បានបង្ហើបឲ្យដឹងទៀតថា ជារៀងរាល់ឆ្នាំ លោក Nicholas Tse តែងតែផ្ញើលុយ ទៅឲ្យអតីតភរិយារបស់ខ្លួន ចំនួន ១២ លានដុល្លារដើម្បីជាការចំណាយទៅលើការចិញ្ចឹមកូន ផងដែរ៕ ប្រភព៖ Zingnewsសូមទស្សនារូបភាពខាងក្រោម៖ 
Nicholas Tse
Nicholas Tse
Nicholas Tse
Cecilia Cheung
Cecilia Cheung
Cecilia Cheung
Cecilia Cheung