នគរបាលស្រុកស្ទឹងហាវ ចុះជួយសង្គ្រោះពលរដ្ឋ​ ដែលកំពុងជួបប្រទះជំនន់ទឹកភ្លៀង

  • ពុធ ១៥ កញ្ញា, ២០២១ ១៣:៤៨
ព្រះសីហនុ៖ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ តបតាមបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងអន្តរាគមន៍ពិសេសនៃអធិការដ្ឋាននគរបាល ស្រុកស្ទឹងហាវ ដឹកនាំដោយលោក វរសេនីយ៍ទោ ឆែ សាលីដេន ជាអធិការរងអន្តរាគមន៍ពិសេស និងលោក វរសេនីយ៍ត្រី កែវ រឿន ជាជំនួយការ បានដឹកនាំកម្លាំងចុះធ្វើការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលជួបប្រទះគ្រោះធម្មជាតិ (ជំនន់ទឹកភ្លៀង) ដែលស្ថិតនៅក្រុម២១ ភូមិ០១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ។ ហើយជាលទ្ធផល កម្លាំងអន្តរាគមន៍ពិសេសនៃអធិការដ្ឋាននគរបាល ស្រុកស្ទឹងហាវ បានជួយជម្លៀសប្រជាពលរដ្ឋ និងជួយជញ្ជូនសម្ភារប្រើប្រាស់របស់ពួកគាត់ មកកាន់ទីទួលសុវត្ថិភាព ដោយជោគជ័យ៕
រូបភាព (ផ្សព្វផ្សាយអប់រំ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ)

ប្រភព៖ ផ្សព្វផ្សាយអប់រំ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ