លោក Murphy ថាក្លិបទាំង៦នេះអាចឈ្នះ UCL បានតែគ្មានក្លិបគីឡូធ្ងន់នៅ PL មួយនេះទេ

អង់គ្លេស៖ លោក Danny Murphy គិតថាមានក្លិបចំនួន៦ដែលអាចមានលទ្ធផលឈ្នះពានរង្វាន់ Champions League បានដោយក្នុងនោះមាន Chelsea ដែលជាក្លិបការពារតំណែងជើងឯក, Manchester City ដែលបានត្រឹមជើងឯករងនៅរដូវកាលមុន, Liverpool,Bayern Munich,PSG និង Atletico Madrid ។
កីឡាករ Chelsea
កីឡាករ Bayern Munich
ពានរង្វាន់ Champions League
ប៉ុន្តែលោកពុំបានរាប់បញ្ចូលក្លិបបិសាចក្រហម Manchester United ឡើយហើយក្លិបធំៗដូចជា Barcelona និង Real Madrid ក៏មិនមានក្នុងបញ្ជីលោកដែរ។
កីឡាករ Manchester United
Murphy គិតថាក្លិបធំៗនៅ Premier League ដូចជា Chelsea នឹងអាចមានឱកាសឈ្នះម្ដងទៀតខណៈដែល Manchester City របស់លោកគ្រូបង្វឹក Pep Guardiola កាន់តែមានប្រៀបក្នុងការឈ្នះពាននេះបន្ទាប់ពីការទិញយកខ្សែបម្រើ Jack Grealish ឯ Liverpool របស់លោកគ្រូ Jurgen Klopp ក៏មិនមែនជាក្រុមដែលអាចមើលស្រាលបានដែរ ដោយក្លិបនេះធ្លាប់ឈ្នះ Champions League និង Premier League នៅរដូវកាលបន្តគ្នា។
កីឡាករ Liverpool
លោក Danny Murphy បានថ្លែងប្រាប់ MailSport ថា៖
លោក Danny Murphy