នរណាគេ? លោក Joe Cole ថាខ្សែប្រយុទ្ធរូបនេះ នឹងគ្រងតំណែង Top Scorer នៅ UCL រដូវកាលនេះ

អឺរ៉ុប៖ អតីតកីឡាករក្រុមតោខៀវ Chelsea លោក​​ Joe Cole បានគាំទ្រឲ្យ Romelu Lukaku ក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅក្នុងពានរង្វាន់ Champions League រដូវកាលនេះ បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះ បានបើកគណនីគ្រាប់បាល់ដំបូងរបស់ខ្លួនមួយគ្រាប់ ក្នុងការប្រកួតបើកឆាកយប់មិញនេះ។
Lukaku
ពិតណាស់ Lukaku ដែលបានផ្លាស់មកពី Inter Milan ក្នុងតម្លៃប្រហែល ១៣៤លានដុល្លារអាមេរិក កំពុងក្លាយជាតួអង្គសំខាន់របស់ក្រុមលោក​ Thomas Tuchel សម្រាប់ការប្រកួតក្នុងក្របខណ្ឌ Premier League កន្លងមក។ ហើយខ្សែប្រយុទ្ធសញ្ជាតិប៊ែលស៊ិករូបនេះ ក៏រកបានមួយគ្រាប់ ជួយឲ្យ Chelsea យកឈ្នះលើក្រុមភ្ញៀវ  Zenit របស់រុស្ស៊ី ក្នុងលទ្ធផល ១ ទល់នឹង ០ នៅក្នុងកីឡដ្ឋាន Stamford Bridge យប់មិញនេះ។
Lukaku
លោក Cole
លោក Cole ដែលបានគាំទ្រឲ្យ Lukaku ក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅ UCL រដូវកាលនេះ បានប្រាប់សារព័ត៌មាន BT Sport ថា៖ជាមួយគ្នានេះ នៅពេលគេសួរអំពី Robert Lewandoswki របស់ក្រុម Bayern Munich ដែលបានទើបរកបានពីរគ្រាប់ម្នាក់ឯង លើជ័យជម្នះលើក្រុម​ Barcelona ៣ ទល់នឹង ០ កាលយប់មិញនេះដែរ លោក Cole ឆ្លើយតបថា “ កុំបារម្ភពីគាត់”៕