អ្នកណាថាឈុត​ Rosé សាមញ្ញ? គាំង ពេលដឹងតម្លៃសរុប

តារាកម្សាន្ត៖ ជាការពិត កម្មវិធី MET Gala ជាកម្មវិធីដ៏ធំបំផុតប្រចាំឆ្នាំ ដែលតែងតែធ្វើឡើងដោយមានវត្តមានតារាអន្តរជាតិល្បីៗជាច្រើនបានចូលរួម។ ហើយកាលពីម្សិលមិញនេះ តារាស្រីប្រុសដែលបានចូលរួមទាំងឡាយ ពួកគេបានតែងខ្លួនយ៉ាងស្អាតៗ ប្លែកៗគួរឲ្យជាទីចាប់អារម្មណ៍តែម្ដង។ជាមួយគ្នានេះ តារាចម្រៀង Rosé សមាជិកក្រុម BLACKPINK នាងក៏បានលេចមុខចូលរួមក្នុងកម្មវិធីនេះផងដែរ ដែលរឿងមួយនេះ បានធ្វើឲ្យហ្វេនៗមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ដោយក្នុងនោះ Rosé បានតែងខ្លួនយ៉ាងស្រស់ស្អាតជាមួយរ៉ូបពណ៌ខ្មៅនិល ហើយធ្វើម៉ូតសក់ និងផាត់មុខបែបធម្មតាៗ ដោយគ្មានការតែងឆើតឆាយជាមួយរ៉ូបធំសំពីងសំពោងដូចតារាដទៃឡើយ។ ប៉ុន្តែទោះយ៉ាងណា ក៏ការបង្ហាញខ្លួនរបស់ Rosé នៅក្នុងកម្មវិធីដ៏ធំនេះ មិនបានធ្វើឲ្យគ្រប់គ្នាខកចិត្តនោះទេ ពោលគឺហ្វេនៗ និងតារាល្បីៗមួយចំនួនក៏បានសរសើរនាងព្រោងព្រាត។ជាពិសេស បើក្រឡេកមកចាប់អារម្មណ៍ និងដឹងពីតម្លៃនៃសម្លៀកបំពាក់ និងរបស់តុបតែងលើមួយតួខ្លួនរបស់នាងវិញ យើងឃើញថា របស់ដែលនាងប្រើទាំងនោះ សុទ្ធតែជាម៉ាកល្បីៗ និងថ្លៃៗមិនធម្មតា ដែលសរុបទាំងស្បែកជើង កាបូប និងគ្រឿងអលង្ការ វាមានតម្លៃរហូតដល់ ៥៥០០០ដុល្លារជាងឯណោះ៕ចង់ជ្រាបច្បាស់ ទស្សនារូបភាពបង្ហាញតម្លៃខាងក្រោម៖
Rosé
Rosé
Rosé
តម្លៃរបស់របរតែងខ្លួន Rosé ក្នុងកម្មវិធី