ប្ដីប្រពន្ធមួយគូនេះ យកកូនគ្រប់១២នាក់ ឲ្យដូចទៅនឹងខ្សែភាគយន្ដដ៏ល្បីរបស់អាមេរិក

ម៉ិកស៊ិក៖ ស្ត្រីម្នាក់ឈ្មោះថា Courtney អាយុ៣៧ឆ្នាំ និងប្ដីឈ្មោះថា Chris អាយុ៣៣ឆ្នាំ ហើយបច្ចុប្បន្ននេះពួកគេមានកូនចំនួន១១នាក់ ខណៈកំពុងពរពោះកូនក្នុងផ្ទៃម្នាក់ទៀតផងដែរ។ស្ត្រីជាប្រពន្ធបានឲ្យដឹងថា រូបនាងផ្ទាល់ពិតជាមានសេចក្ដីសុខជាខ្លាំង នៃការធ្វើជាម្ដាយ និងនៅតែផ្ទះមើលថែរក្សាកូនៗ ហើយនាងពិតជាអន្ទះសារជាខ្លាំង សម្រាប់ការសម្រាលកូនទី១២ ដែលនឹងមកដល់នៅខែមីនា ឆ្នាំ២០២២ខាងមុខនេះ។ ចំពោះមូលហេតុដែលធ្វើឲ្យនាង រួមទាំងប្ដីសម្រេចចិត្តយកកូនឲ្យគ្រប់១២នាក់ គឺដោយសារតែនៅក្នុងខ្សែភាគយន្ដដ៏ល្បីល្បាញរបស់អាមេរិកមួយ ចំណងជើងថា “Cheaper By The Dozen” មានកូនចំនួន១២នាក់ រួមទាំងមានការជំរុញពីកូនៗ ដែលចង់បានប្អូន។យ៉ាងណាមិញ បច្ចុប្បន្ននេះ ប្ដីប្រពន្ធមួយគូខាងលើ មានជីវភាពយ៉ាងធូរធារ និងការដែលមានកូនច្រើនមិនបានបង្កភាពលំបាកអ្វីឡើយ ដោយពួកគាត់មាននូវជីវិតដ៏មមាញឹកនៅលើផ្ទៃដី១២ហិកតាជាមួយនឹងសត្វចិញ្ចឹមចំនួន១៤០ក្បាលឯណោះ៕ប្រភព: Daily Mailសូមទស្សនារូបភាពខាងក្រោម៖
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព