ទីបំផុត! អ្នកចាត់ការទូទៅក្រុមគោព្រៃកម្ពុជា រកបានក្លិបថ្មីលេងហើយ នៅប្រទេស...

លីទុយអានី៖ អតីតកីឡាករជម្រើសជាតិជប៉ុន លោក Keisuke Honda បានសម្រេចចិត្ដចុះហត្ថលេខាជាមួយក្លិប FK Sūduva ដែលជាក្លិបកំពុងប្រកបអាជីពនៅលីគកំពូលប្រទេសលីទុយអានី។
លោក Honda
លោក Honda
អ្នកចាត់ការទូទៅក្រុមគោព្រៃកម្ពុជា លោក Honda មិនមានក្លិបលេងចាប់តាំងពីចាកចេញពីក្លិប Nefci របស់ប្រទេសអាស៊ែបៃសង់ ក្នុងខែមិថុនា ហើយលីទុយអានីនឹងក្លាយជាប្រទេសទី៨ (មិនគិតប្រទេសជប៉ុន) ដែលលោកបានប្រកបអាជីពបាល់ទាត់ រួមទាំងការលេងនៅក្លិបយក្សរបស់អ៊ីតាលី AC Milan ចន្លោះឆ្នាំ២០១៤ ដល់ ២០១៧ ។
លោក Honda
លោក Honda បានចាប់ផ្ដើមក្លាយជាកីឡាករអាជីពលើកដំបូងនៅក្រុម Nagoya Grampus របស់ជប៉ុន ក្នុងឆ្នាំ២០០៥ មុននឹងបន្ដទៅលេងនៅប្រទេស ហូឡង់ រុស្ស៊ី ម៉ិកស៊ិក អូស្ត្រាលី ក៏ដូចជាប្រេស៊ីល។លោកក៏ជាកីឡាករជប៉ុនតែម្នាក់គត់ ដែលអាចរកគ្រាប់បាល់បាននៅក្នុងការប្រកួត World Cup ចំនួន៣លើកផ្សេងគ្នា ដោយចាប់ផ្ដើមដំបូងគឺកំលុង World Cup នៅអាហ្វ្រិកខាងត្បូងក្នុងឆ្នាំ ២០១០៕