ថ្ងៃក្រោយកុំឲ្យឈ្លោះគ្នារឿងទ្រព្យ Britney Spears ហៅគូដណ្ដឹងមកចុះកិច្ចសន្យា

បរទេស៖ ថ្មីៗនេះ តាមប្រភពបរទេសមួយបានបង្ហាញថា តារាចម្រៀងស្រី Britney Spears និងគូដណ្ដឹង Sam Asghari ដែលទើបតែប្រកាសភ្ជាប់ពាក្យនឹងគ្នាមិនបានប៉ុន្មាន ពេលនេះអ្នកទាំងពីរ កំពុងធ្វើសេចក្ដីព្រាងនៃកិច្ចព្រមព្រៀងពេលមានផ្ទៃពោះ មុនពេលដែលតារាចម្រៀងរូបនេះ ទទួលយកសំណើរសុំរៀបការពី គូដណ្ដឹងរបស់ខ្លួន។យោងតាមរបាយការណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីជៀសវាងកុំឲ្យមានជម្លោះរឿងទ្រព្យសម្បត្តិនាពេលអនាគតប្រសិនបើលែងលះគ្នា តារាចម្រៀងស្រី Britney Spears ចង់ចុះហត្ថលេខាលើកិច្ចសន្យាមួយមុនពេលរៀបការជាមួយនឹងមិត្តប្រុស លោក Sam Asghari ដែលគូដណ្ដឹងនឹងគ្នាថ្មីៗនេះ ។ យ៉ាងណាមិញ ថ្វីត្បិតតែ Britney Spears លែងឈានដល់កម្រិតកំពូលនៃអាជីពរបស់នាងដូចពីមុនក៏ដោយ តែនាងនៅតែជាតារាដែលមានទ្រព្យសម្បត្ដិយ៉ាងច្រើន ដែលត្រូវបានរំពឹងទុកថាមានរហូតដល់ ៦០ លានដុល្លារ។ ជាពិសេស តារាចម្រៀងស្រីរូបនេះ មិនអាចគ្រប់គ្រងលុយទាំងនេះបានទេ ព្រោះនាងស្ថិតនៅក្រោមអាណាព្យាបាល តែក្រោយមក រូបនាងក៏អាចគ្រប់គ្រងទ្រព្យសម្បត្តិរបស់នាងបានទាំងស្រុង ដែលជាចំនួនទ្រព្យសម្បត្តិមួយ ធំជាងចំណូលរបស់គូដណ្ដឹងនាងទៅទៀត បើទោះបីជាគូដណ្ដឹងនាង ជាអ្នកបង្ហាត់ហាត់ប្រាណ តារាសម្តែង និងជាតារាល្បីក្នុងបណ្តាញសង្គមក៏ដោយ៕ប្រភព៖ Ngoisao.vnសូមទស្សនារូបភាពខាងក្រោម៖ 
Britney Spears
Britney Spears
Britney Spears និង គូដណ្ដឹង
Britney Spears និង គូដណ្ដឹង
Britney Spears និង គូដណ្ដឹង
Britney Spears និង គូដណ្ដឹង