នៅឬទៅ? បងប្រុសរបស់ Pogba ចេញមុខនិយាយពីអនាគតប្អូនប្រុសនៅ Man UTD

អង់គ្លេស៖ បងប្រុសរបស់ខ្សែបម្រើ Paul Pogba គឺ Mathias Pogba បាននិយាយថាមកទល់ពេលនេះប្អូនប្រុសរបស់គេពុំទាន់បានសម្រេចចិត្តថាចាកចេញឬស្នាក់នៅក្លិបបិសាចក្រហម Manchester United នោះឡើយ និងមិនទាន់ប្រញាប់ប្រញាល់ក្នុងការគិតពីអនាគតរបស់គេនោះឡើយ។
ខ្សែបម្រើPaul Pogba
Pogba សល់កុងត្រាតែ១ឆ្នាំទៀតប៉ុណ្ណោះនៅទឹកដី Old Trafford ហើយកីឡាកររូបនេះមិនទាន់បានយល់ព្រមក្នុងការបន្តកុងត្រាថ្មីឡើយ ខណៈដែលក្លិប Real Madrid និង Paris Saint-Germain សុទ្ធតែចង់បានគេទាំងអស់។
ខ្សែបម្រើ Paul Pogba
ឥលូវនេះ Mathias Pogba ដែលជាបងប្រុសបានថ្លែងថា ប្អូនប្រុសគេនឹងប្រកាសពីការសម្រេចចិត្តនៅពេលវេលាសមស្របណាមួយ។
ខ្សែបម្រើ Paul Pogba និង Mathias Pogba