នាំភ្លើងណាស់ គ្រាន់ឃើញJustinភ្លាម អ្នកគាំទ្រ ស្រែកហៅឈ្មោះ Selena ពេលនៅជិតជាមួយប្រពន្ធ (មានវីដេអូ)

បរទេស៖ កាលពីម្សិលមិញនេះ នៅឯកម្មវិធី Met Gala នៅទីក្រុងញូវយ៉កនៅពេលដែល តារាចម្រៀង Justin Biebers ជាមួយនឹងភរិយារបស់ខ្លួន បានបង្ហាញខ្លួននៅលើកម្រាលព្រំក្រហមអ្នកទស្សនាជាច្រើនបានឈរនៅខាងក្រៅស្រែកហៅឈ្មោះ Selena រហូតដល់កន្លះនាទី។ ដោយពួកគេមានចេតនាសម្តៅដល់អតីតមិត្តស្រីដ៏ល្បីល្បាញរបស់ Justin ដែលជាតារាចម្រៀងSelena Gomez ។យ៉ាងណាមិញ Justin Biebers មិនមានប្រតិកម្មអ្វីឡើយ ប៉ុន្តែតារាចម្រៀងប្រុសរូបនេះមានអារម្មណ៍ច្របូកច្របល់និងមិនសប្បាយចិត្តបន្តិច ដោយសារតែការលេងសើចច្រើនពេករបស់អ្នកគាំទ្រ។ ជាមួយគ្នានោះ Hailey រក្សាភាពស្ងប់ស្ងាត់ ប៉ុន្តែនាងបានដើរចេញយ៉ាងលឿនដើម្បីថតរូបទោលបន្ទាប់មកត្រលប់ទៅ Justin វិញ។គួរបញ្ជាក់ផងដែរថា Selena Gomez មិនបានចូលរួមក្នុងកម្មវិធី Met Gala នៅឆ្នាំនេះទេ។ ទន្ទឹមនឹងនេះ Justin និងភរិយារបស់លោក គឺជាភ្ញៀវដ៏លេចធ្លោមួយគូក្នុងព្រឹត្តិការណ៍នេះ។ ពួកគេមើលទៅគួរឱ្យចាប់អារម្មណ៍ ជាមួយនឹងស្ទីលម៉ូដសម្លៀកបំពាក់ទាន់សម័យដែលមានភាពទាក់ទាញ សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖
Justin Biebers និង ភរិយា
Justin Biebers និង ភរិយា
Justin Biebers និង ភរិយា
Justin Biebers និង ភរិយា
ប្រភព៖ngoisao