ឈុត CL ទោះស៊ិចស៊ីមែនពិត តែធ្វើឲ្យ ជនជាតិកូរ៉េសរសើរ រឿងមួយ

កូរ៉េខាងត្បូង ៖ នៅថ្ងៃទី ១៣ ខែកញ្ញា នេះ តារាចម្រៀងស្រី CL ត្រូវបានគេប្រទះឃើញ នៅក្នុងកម្មវិធី «Met Gala ២០២១» នៅក្នុងរ៉ូបសាច់ខូវប៊យរបស់នាង ហើយកម្មវិធី Met Gala ឆ្នាំនេះ មានប្រធានបទសំខាន់គឺ «In America: A Lexicon of Fashion» ដើម្បីឱ្យសមនឹងប្រធានបទ CL បានធ្វើការរួមគ្នា ជាមួយអ្នករចនាម៉ូដ Alexander Wang តែម្តង។ 
CL
តាមពិត រ៉ូបរបស់ CL មិនត្រឹមតែត្រូវបានរចនាឡើង ដើម្បីឱ្យសមនឹងវប្បធម៌អាមេរិកនោះទេ ប៉ុន្តែថែមទាំងបង្ហាញពីអត្តសញ្ញាណរបស់នាង ជាជនជាតិកូរ៉េផងដែរ ប្រសិនបើអ្នកពិនិត្យមើលឱ្យបានដិតដល់នោះ ចំណងនៃរ៉ូបនេះត្រូវបានបំផុសគំនិតដោយ Hanbok ដែលជាសម្លៀកបំពាក់របស់ជនជាតិកូរ៉េ។
CL
លើសពីនេះម៉ូដសក់ របស់ CL នៅក្នុងព្រឹត្តិការណ៍នេះ គឺជាការរចនាឡើង តាមរយៈម៉ូតសក់របស់ ម្ចាស់ក្សត្រី របស់ប្រទេសកូរ៉េ ផងដែរ។
CL
ទន្ទឹមនឹងនេះ អ្នកនិយមលេងអ៊ីនធើណែតជាច្រើន ជាពិសេសអ្នកដែលមកពីប្រទេសកូរ៉េ បានកោតសរសើរ CL ចំពោះវិធីសាស្រ្តដ៏ឆ្លាតវៃរបស់នាង ក្នុងការនាំយកមរតកកូរ៉េ មកព្រឹត្តិការណ៍ពិភពលោក ដែលមតិមួយចំនួនបាននិយាយថា ៖
CL
ប្រភព : Kstarlive