ទើបតែដឹងថា មានវគ្គមួយក្នុងរឿងតុក្កតា Oggy មានប្រាសាទអង្គរវត្ត និងចម្លាក់វប្បធម៌ខ្មែរ

កម្សាន្ត៖ Oggy and the cockroaches គឺជាគំនូរជីវចលមួយដ៏ល្បីល្បាញដែលមានប្រភពដើមមកពីសៀវភៅរឿង Comic របស់បារាំងដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩៩៨មកម្ល៉េះ។ មកដល់បច្ចុប្បន្នគំនូរជីវចលមួយនេះមានចាក់បញ្ចាំងនៅក្នុងកម្មវិធី Netflix ។
រឿងតុក្កតា Oggy and the cockroaches
ទស្សនិកជនមិនថា ចាស់ឬក្មេងតែងតែនិយមទស្សនារឿងតុក្កតាមួយនេះជាខ្លាំង ដោយតួអង្គនៅក្នុងសាច់រឿងមានលក្ខណៈកំប្លែងសើចគ្រប់វគ្គ។ រឿងតុក្កតា Oggy នេះ មានអ្នកគាំទ្រជាច្រើនលើសលុបទូទាំងពិភពលោក និងរកចំណូលបានជាច្រើនក្នុងមួយឆ្នាំៗ។ 
រឿងតុក្កតា Oggy and the cockroaches
អ្វីដែលពិសេស ខ្សែភាពយន្ដគំនូរជីវចលនេះធ្លាប់បានយកប្រាសាទអង្គរវត្តដែលជាសម្បត្តិវប្បធម៌របស់ខ្មែរទៅបង្ហាញនៅក្នុងវគ្គ The Statue Awakening ។ មិនត្រឹមតែប្រាសាទអង្គរវត្តប៉ុណ្ណោះទេ នៅមានវប្បធម៌បុរាណខ្មែរជាច្រើនទៀត ដូចជា រូបចម្លាក់ព្រះពុទ្ធ អប្សរា កងទ័ពសម័យអង្គរ និងផ្ទះខ្មែរពីសម័យបុរាណផងដែរ។ប្រភព៖ ឃឹម សុភ័ក្ត្រា
ប្រាសាទអង្គរវត្តនិងភូមិអ្នកស្រុកសម័យអង្គរ
ប្រាសាទអង្គរវត្ត
ប្រាសាទអង្គរវត្ត
រូបចម្លាក់អប្សរា កងទ័ពសម័យអង្គរ
ផ្ទះអ្នកស្រុកសម័យបុរាណ
ក្រណាត់ខ្មែរបុរាណ
រូបចម្លាក់តោថ្ម
រូបចម្លាក់ព្រះពុទ្ធបដិមា
ឃ្លោងទ្វាប្រាសាទតាព្រហ្ម
សត្វក្របី និងឈុតអប្សរា