បុគ្គលល្បីៗក្នុងសង្គម ឲ្យតែឈ្លោះប្រពន្ធ គឺរើសការសាងផ្នួស ដើម្បីរំងាប់ចិត្ត

  • ពុធ ១៥ កញ្ញា, ២០២១ ១៦:១១
រាជធានីភ្នំពេញ ៖ ដូចដែលបានដឹងស្រាប់ហើយថា ទំនាក់ទំនងក្នុងគ្រួសាររបស់ អ្នកនាង ទ្រី ដាណា និងស្វាមី ហាក់មានបញ្ហារង្គោះរង្គើលជាខ្លាំង ដោយក្នុងនោះ មានការបញ្ចេញវីដេអូបកស្រាយម្តងម្នាក់ ថែមទៀតផង មិនតែប៉ុណ្ណោះ ថ្មីៗនេះ ស្វាមីរបស់ អ្នកនាង ទ្រី ដាណា ក៏ត្រូវបានគេទម្លាយថា កំពុងតែរើសយកព្រះធម៌ ដើម្បីរំងាប់សេចក្តីទុក្ខផងដែរ ក្រោយពេល រូបនាងបដិសេធមិនឲ្យស្វាមី ឈានជើងចូលក្នុងផ្ទះវិញ។ក្រោយឃើញ ស្វាមីរបស់អ្នកនាង ទ្រី ដាណា រើសផ្លូវធម៌រំងាប់សេចក្តីទុក្ខ យ៉ាងដូច្នេះ ធ្វើឲ្យមហាជន នឹកឃើញ ដល់បុគ្គលល្បីៗក្នុងសង្គម ទាំំង៤នាក់នេះ ក៏បានរើសយកវិធីបែបនេះ។ជាមួយគ្នានេះ មហាជនក៏គិតថា រឿងនេះជា ការគាប់ជួនខ្លាំងណាស់ ដោយសារអ្នកទាំង៤ សុទ្ធតែ សម្រេចចិត្តសាងផ្នួស ក្រោយពេល មានទំនាស់ជាមួយភរិយា មិនតែប៉ុណ្ណោះ ទំនាស់វិវាទរបស់គូស្វាមីភរិយារបស់ អ្នកទាំង៤នាក់នេះ សុទ្ធតែ ធ្វើឲ្យកក្រើកសង្គមដូចគ្នា លើសពីនេះទៅទៀត ក្រោយពេល សឹកមកវិញ លទ្ធផលក៏មិនខុសគ្នាដែរ ហាក់ដូចជា ស្ងប់ស្ងាត់មិនសូវមានបងប្អូន ខ្វាយខ្វល់ដូចពេលមុនឡើយ៕បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖១. អន្ទិត សុវណ្ណ រិទ្ធី
រូបភាព
២.អន្ទិត ឌួង ឆាយ
រូបភាព
៣.អន្ទិត សូនី (ស្វាមី Love Riya)
រូបភាព
៤.លោកបង ម៉ៅ
រូបភាព