កុំមើលងាយ ឃើញលក់កាបូប មួយរយៈនេះមែន តែស្ងាត់ៗ សួស វីហ្សា ទិញគ្រឿងពេជ្រជាង១០ម៉ឺន ស៊ីផុយ (មានវីដេអូ)

រាជធានីភ្នំពេញ ៖  ដូចដែលបាន ដឹងស្រាប់ហើយថា តារាចម្រៀងស្រី ប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង សួស វីហ្សា កាន់តែមានប្រជាប្រិយភាព និងឡើងកូដខ្លាំង ក្រោយពេលសម្រាលកូនស្រី គួរឲ្យស្រលាញ់ ដោយក្នុងនោះ ទាំងការងារសិល្បៈ ទាំងការរកស៊ី សុទ្ធសឹងតែដំណើរការយ៉ាងរលូន។ទោះបីជា ការងារសិល្បៈហាក់មិនមមាញឹកដូចពេលមុន ប៉ុន្តែស្វាមីភរិយា តារាខ្មែរមួយគូ ចាប់ដៃគ្នារកស៊ីទាំងយប់ ទាំងថ្ងៃ ដែលថ្មីៗនេះ បែកធ្លាយរូបនាង និងស្វាមី បណ្តើរគ្នាទៅទិញគ្រឿងពេជ្រមួយឈុតធំ តម្លៃវិញអាចទិញផ្ទះល្វែងនៅភ្នំពេញ បានមួយល្វែងយ៉ាងស៊ីផុយ។នេះបើតាម ការបង្ហោះវីដេអូពីទំព័រហ្វេសប៊ុក​របស់ អ្នកនាង ទ្រី ដាណា ម្ចាស់ហាងពេជ្រធំមួយនៅខណ្ឌព្រែកព្នៅ ដែលបានបង្ហាញគ្រឿងពេជ្រមួយឈុត ដោយក្នុងនោះ មានខ្សែក កងដៃ និងនាឡិកា ដាំពេជ្រសុះសាច់ ដែលគ្រឿងទាំង៣មុខនេះ មានតម្លៃក្បែរ១០ម៉ឺនដុល្លារ ឯណោះ។មិនតែប៉ុណ្ណោះ អ្នកនាង ទ្រី ដាណា ក៏បានបង្ហើបផងដែរថា អ្នកនាង សួស វីហ្សា និងស្វាមី ក៏បានបញ្ជាទិញបណ្តោងខ្សែក ៣ផ្សេងទៀត ដែលសរុបទាំងអស់នេះមានតម្លៃ ជាង ១០ម៉ឺនដុល្លារ៕បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
អ្នកនាងសួស វីហ្សា
អ្នកនាងសួស វីហ្សា
រូបភាព
រូបភាព