ពេលនេះ អាជ្ញាធរ នៅតែបន្តរុករក បុរសដែលបាត់ខ្លួន ក្នុងហេតុការណ៍លិចទូក ក្នុងខេត្តព្រះសីហនុ

  • ពុធ ១៥ កញ្ញា, ២០២១ ១៧:៣២
ខេត្តព្រះសីហនុ៖ បុរសម្នាក់ ដែលកំពុងបាត់ខ្លួន នៅក្នុងហេតុការណ៍លិចទូក នៅតែកំពុងរុករកនៅឡើយ នៅពេលនេះ។ នេះ បើតាមការឱ្យដឹងពីស្នងការនគរបាលខេត្តព្រះសីហនុ។តាមប្រភពពីស្នងការនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា នៅព្រឹក​ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ តបតាមបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលប៉ុស្តិ៍ទំនប់រលក សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុកស្ទឹងហាវ ដឹកនាំដោយលោក ស៊ុន ពិសី អភិបាលរងស្រុកស្ទឹងហាវ និងក្រុមមុជទឹកអង្គភាពកំពង់ផែស្វយត័ក្រុងព្រះសីហនុ ក្រុមការងារក្រុមហ៊ុន​ ជី.ធី.វី.សុី​ ស្ពីដប៊ូត​កម្ពុជា ( G.T.V.C) ដឹកនាំផ្ទាល់ដោយ លោកឧកញ៉ា ទៀ វិចិត្រ នៅតែកំពុងបន្តររុះរកជនរងគ្រោះ មានឈ្មោះ ស៊ន មករា (ហៅឧត្តម) ដែលបានបាត់ខ្លួន ដោយសារករណីលិចទូកនេសាទមួយគ្រឿង នៅចំនុចចុងអូរ ប្រមាណចំងាយ១០០ម៉ែត្រ ស្ថិតនៅក្រុម១ ភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១។សូមរំលឹកផងដែរថា ករណីហេតុការណ៍លិចទូកនេសាទមួយគ្រឿងនេះ ​បានកើតឡើង នៅចំនុចចុងអូរ ប្រមាណចំងាយ១០០ម៉ែត្រ ស្ថិតនៅក្រុម១ ភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ​ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៤:០០នាទី ។  ក្នុងនោះ តាមប្រភពព័ត៍មានដដែល បានឱ្យដឹងថា នៅលើទូកនេសាទដែលលិចនោះ មានគ្នាចំនួន ២នាក់ ជាពលរដ្ឋរស់នៅក្រុម១០ ភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។១-ឈ្មោះ មាឃ សៀក ភេទប្រុស អាយុ៤៧ឆ្នាំ (ឪពុក) មុខរបរនេសាទ២-ឈ្មោះ ស៊នមករា (ហៅឧត្តម) ភេទប្រុស អាយុ១៤ឆ្នាំ (បាត់ខ្លួនរកមិនទាន់ឃើញ)៕
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព