លោកគ្រូអ្នកគ្រូ ដែលចង់ធ្វើតេស្តសំណាកសូមទៅកាន់ទីតាំងទាំងនេះ

  • ពុធ ១៥ កញ្ញា, ២០២១ ២០:៤៩
ភ្នំពេញ៖ នាពេលថ្មីៗនេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវិដ១៩ បានប្រកាសចំពោះលោកគ្រូអ្នកគ្រូ ដែលចង់ធ្វើតេស្តសំណាកសូមទៅកាន់ទីតាំងសាធារណៈ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១។ដោយឡែក អនុគណៈកម្មការស្រាវជ្រាវជំងឺកូវិដ១៩នៅថ្ងៃទី១៥ កញ្ញានេះបានប្រកាសដល់ លោកគ្រូអ្នកគ្រូ ដែលមានបំណងចង់ធ្វើតេស្តសំណាក អាចអញ្ជើញទៅកាន់ទីតាំងសាធារណៈ ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១៖១. វិទ្យាល័យទួលស្វាយព្រៃ២. វិទ្យាល័យជាស៊ីមបឹងកេងកងរឺក៏អាចអញ្ជើញទៅកាន់ទីតាំងធ្វើតេស្តសំណាក់ផ្សេងៗទៀតដូចខាងក្រោម៖១. កោះពេជ្រ (ពីក្រោយអាគារ City Hall)២. វិហារយ៉េស៊ូ (ច្រមុះជ្រូកស្ទឹងមានជ័យ)៣. មជ្ឈមណ្ឌល ម៉ូឌឺន ៥ ផ្លូវជាតិលេខ ៥ សង្កាត់ ឫស្សីកែវ ខណ្ឌ ឫស្សីកែវ៤. សាលាបឋមសិក្សាកន្ទោក ៥. វិហារយ៉េស៊ូ ជិតស្ពានអាកាសពេទ្យលោកសង្ឃ (ខាងលិចសកលវិទ្យាល័យភូមិន្ទភ្នំពេញ RUPP)៦. ជិតផ្សារព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យអាស្រ័យហេតុនេះ សូមជូនពរលោកគ្រូអ្នកគ្រូ សិស្សានុសិស្សទាំងអស់ឲ្យមានសុខភាពល្អ ជៀសចាកឆ្ងាយពីជំងឺកូវីដ១៩ និងដំណើរការសិក្សាទៅដោយរលូន៕សូមចូលទស្សនារូបភាពខាងក្រោម៖