កុំអីឈ្នះហើយ! លោក Pep ត្អូញត្អែរថា ដោយសារកត្តាបែបនេះទើបធ្វើឱ្យ Man City ស្មើជាមួយ Southampton យប់មិញ

  • អាទិត្យ ១៩ កញ្ញា, ២០២១ ០៩:៤៩
បរទេស៖ លោក Pep Guardiola ជឿជាក់ថា ដោយសារក្រុម Manchester City ខ្វះខាតនូវពេលវេលារៀបចំក្រុម ទើបធ្វើឱ្យក្រុមរបស់លោកទទួលបានត្រឹមលទ្ធផលស្មើគ្នា ០ ទល់នឹង ០ ជាមួយក្រុម Southampton កាលពីការប្រកួតនារសៀលថ្ងៃ សៅរិ៍ កន្លងទៅ។
ទិដ្ឋភាពប្រកួត
គួរបញ្ជាក់ថា ក្រុមការពារតំណែងជើងឯកបាល់ទាត់ អង់គ្លេស បានប្រកួតចុងក្រោយជាមួយក្រុម RB Leipzig នៅក្នុងពានរង្វាន់ Champions League កាលពីយប់ថ្ងៃ ពុធ កន្លងទៅ, ចំណែកឯក្រុម Southampton វិញបានធ្វើការប្រកួតចុងក្រោយជាមួយក្រុម West Ham តាំងតែពីថ្ងៃ សៅរិ៍ សប្តាហ៍មុនមកម្ល៉េះ។
លោកPep Guardiola
ក្រោយបញ្ចប់ការប្រកួតលោក Guardiola បានរៀបរាប់យ៉ាងដូច្នេះថា៖