ចែងចាំងណាស់! BTS ចេញទៅអាមេរិក ចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ តំណាងប្រទេស

កូរ៉េខាងត្បូង៖ ដូចប្រិយមិត្តអ្នកគាំទ្រជ្រាបច្បាស់ថា កាលព្រឹកថ្ងៃទី ១៤ ខែកញ្ញា តារាចម្រៀងប្រុសសកល BTS មានមហាកិត្តិយស ដែលបានបង្ហាញខ្លួននៅឯសេតវិមាន ដើម្បីជួបប្រធានាធិបតីប្រចាំប្រទេស នៅក្នុងពិធីតែងតាំងជាបេសកជនពិសេសរបស់ប្រធានាធិបតី សម្រាប់មនុស្សជំនាន់ក្រោយនិងវប្បធម៌នាពេលអនាគត។ ជាក់ស្តែង កាលពីនៅល្ងាចថ្ងៃទី ១៨ ខែកញ្ញាក្រុមប្រុសសង្ហាទាំង ៧រូបនេះ មានវត្តមាននៅអាកាសយានដ្ឋានអ៊ីនឈុន Incheon ដើម្បីទៅកាន់ទីក្រុងញូវយ៉កសហរដ្ឋអាមេរិក ដើម្បីចូលរួមសម័យប្រជុំលើកទី ៧៦ នៃមហាសន្និបាតអង្គការសហប្រជាជាតិ។ យោងតាមរូបភាព សមាជិកទាំងអស់ បានកាន់លិខិតឆ្លងដែនការទូតដ៏មានឥទ្ធិពលនៅក្នុងដៃរបស់ពួកគេ ជាមួយនឹងម៉ូតខោអាវ ប្រេ៊នលំដាប់ LV ពីក្បាលដល់ចុងជើងតែម្តង ដែលធ្វើឲ្យពួកគេ ទទួលបានក្រសែភ្នែក ពីមហាជនទាំងពួង ថ្វីត្បិតតែពួកគេទាំងអស់គ្នាពាក់ម៉ាស់ ដើម្បីបិទបាំងមុខក៏ដោយលើសពីនេះទៀតសោត នេះជាការចេញទៅក្រៅប្រទេសជាលើកដំបូងក្នុងតួនាទីថ្មីរបស់ពួកគេ ក្នុងការតំណាងជាតិទាំងមូល ជាមួយគ្នានេះដែរ អ្នកគាំទ្រមានការរំភើបយ៉ាងខ្លាំងណាស់ដែរ ព្រោះវាអស់រយៈពេលយូរណាស់មកហើយ ដែល BTS ខកខានចេញទៅក្រៅប្រទេស បង្ហាញខ្លួននៅអាកាសយានដ្ឋានបែបនេះ៕ប្រភព៖ https://kenh14.vn/សូមទស្សនារូបភាពខាងក្រោម៖
Jungkook
Kim Taehyung
Jimin
RMJi
Jin
Suga