ឌឺណាស់! Mane បោះសម្តីថាចង់លេងប៉ះក្លិបនេះគ្រប់ការប្រកួត

  • អាទិត្យ ១៩ កញ្ញា, ២០២១ ០៩:៥៥
អង់គ្លេស៖ បន្ទាប់ពីយកឈ្នះទៅលើ ក្រុម Crystal Palace ក្នុងលទ្ធផល ៣-០ កាលពីម្សិលមិញនៅក្នុងកីឡដ្ឋាន Anfield ខ្សែប្រយុទ្ធ​ Sadio Mane ថាចង់ប្រកួតទល់ពួកគេទៀតរាល់សបា្តហ៍។
កីឡាករ​ Sadio Mane
ជាការពិតណាស់ ក្រោយពីមិនទាន់ទទួលបានការបរាជ័យប៉ុន្មានប្រកួតជាប់ៗគ្នាមក នៅក្នុងរដូវកាលថ្មីនេះ កាលពីម្សិលមិញគេនៅតែរក្សាកំណត់ត្រានេះដដែល ដោយការយកឈ្នះទៅលើក្រុម Crystal Palace ក្នុងលទ្ធផល ៣-០​ ទាត់បញ្ចូលទីដោយកីឡាករ Mohammad Salah, Naby Keita, និងមួយគ្រាប់ទៀតដោយកីឡាករ Mane នេះផ្ទាល់តែម្តង។
កីឡាករក្លិប​​ Liverpool អបអរគ្រាប់បាល់
Mane បានប្រាប់ទៅកាន់សារព័ត៌មាន BBC Sports ថា៖គួរបញ្ចាក់ផងដែរថា គ្រាប់បាល់របស់ កីឡាករសញ្ជាតិ សេណេហ្គាល់ ខាងលើ ជាគ្រាប់ទី១០០ របស់ខ្លួន រួចក៏ជាគ្រាប់ទី៩ របស់គេដែលក្នុងការទាល់បញ្ចូលទីបានសម្រេចទៅលើក្រុម Crystal Palace។ ហើយនេះគឺជាទំព័រប្រវត្តិសាស្រ្តដំបូងបំផុតនៅក្នុងក្របខណ្ឌ Premier League៕